មក​ថ្មី​ទៀត​ហើយ! តោះ​ម្ចាស់ iPhone/iPad ដំឡើង​ទៅកាន់​ iOS 13.3 ទាំង​អស់​គ្នា

ក្រុមហ៊ុន Apple ​បាន​បន្ត​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី iOS 13.3 ​ដែល​វា​ជា​កំណែ​កែប្រែ​ចុង​ក្រោយ​ធំ​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​មាន​ការ​ប្រកាស​ជា​បន្តបន្ទាប់​តាំង​ពី​ជំនាន់ iOS 13.0 ដំបូង​កាល​ពី​ខែ​វិច្ឆិកា។

មុខងារ​ថ្មី​សំខាន់​បំផុត​លើ iOS 13.3 គឺ​បន្ថែម​ការ​គ្រប់គ្រង​លើ​ការ​ដាក់​កំហិត​ប្រើប្រាស់​នៃ​ឧបករណ៍​សម្រាប់​កូនៗ​របស់​អ្នក Screen Time ក៏​ដូច​ជា​ផ្លាស់ប្តូរ​បន្ថែម​លើ​កម្មវិធី Apple News និង Stock។

ក្រៅ​ពី​ការ​បន្ថែម​មុខងារ​ថ្មី Apple ក៏​ជួសជុល​នូវ​ចន្លោះ​ប្រហោង​ដែល​កើត​មាន​លើ​កំណែ​ចាស់​និង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត​ផង​ដែរ។iOS 13.3