[វីដេអូ] Ep. 83 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ

ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺដែលរលាកកោសិកានៅជុំវិញធ្មេញ។

 
[វីដេអូ] Ep. 83 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ

លក្ខណ:សម្គាល់នៃអញ្ចាញធ្មេញ៖

 • អញ្ចាញដែលមានសុខភាពល្អគឺអាចសង្កេតឃើញថាមានលក្ខណៈតឹងណែនល្អហើយគ្មានការហើម។មួយវិញទៀតអញ្ចាមានពណ៌ផ្កាឈូក ។
 • អញ្ចាញដែលមានសុខភាពអន់កម្រិតស្រាលគឺមានកំណកកំបោរដែលអាចសង្កេតឃើញថាមានការប្រែពណ៌តិចតួចនៅជិតចន្លោះធ្មេញក្រហមតិចតួច គ្មានក្លិន គ្មានការហូរឈាម ប៉ុន្តែរមាស់ ហើយរលាកតិចតួច ។
 • អញ្ចាញដែលមានបញ្ហារលាកខ្លាំងអាចសង្កេតឃើញថាមានសភាពក្រហមខ្លាំង ហើម មានក្លិនមាត់ មានកំណកកំបោរច្រើន និងមានខ្ទុះ។

កត្តាដែលបណ្តាលឲ្យមានការរលាកអញ្ចាញធ្មេញមានដូចជា៖

 • កង្វះអនាម័យ
 • ចំពោះស្ត្រីមានផ្ទៃពោះ ដោយសារផលិតជាតិអាស៊ីតច្រើន ដែលក្នុងមាត់មានកោសិកានិង fluoride នៅជុំវិញលាយឡំជាមួយអាស៊ីតដែលបណ្តាលឲ្យមានការរលាកអញ្ចាញ
 • ការពុតធ្មេញ ក៏អាចបណ្តាលមកពីឧបករណ៍ពុតធ្មេញប៉ះពាល់ដល់អញ្ចាញ និងសម្អាតមិនបានស្អាតក៏អាចបណ្តាលឲ្យរលាកអញ្ចាញផងដែរ
 • ការពិសាថ្នាំជាប្រចាំ
 • ការពិសាបារី
 • ការពិសាស្រា
 • សេពគ្រឿងញៀន ។ល។

ចំពោះការព្យាបាល៖

 • ក្នុងករណីរលាកអញ្ចាញតិចតួច ឬក្នុងករណីរលាកអញ្ចាញធ្ងន់ធ្ងរ ៖ អ្នកគួរតែជួបជាមួយទន្តបណ្ឌិតដើម្បីធ្វើការសម្អាតធ្មេញ និងពិនិត្យអញ្ចាញធ្មេញជាប្រចាំ។ បន្ថែមពីនេះអ្នកគួរប្រើថ្នាំដុសធ្មេញជំនួយអញ្ចាញ ញុំាវិតាមីន C ដើម្បីជំនួយអញ្ចាញឲ្យបានរឹងមាំឡើងវិញ និងជែលដើម្បីព្យាបាលអញ្ចាញធ្មេញ។

ចំពោះការការពារកុំឲ្យមានការរលាកអញ្ចាញធ្មេញ៖

 • សូមធ្វើការពិនិត្យសុខភាពមាត់ធ្មេញជារៀងរាល់ ៦ខែ- ១ឆ្នាំម្តងដើម្បីសម្អាតយកកំណកកំបោរចេញ និងអាចដឹងមុននៅបញ្ហផ្សេងៗទាក់ទងនឹងអញ្ចាញធ្មេញ។
 • ការថែទាំដោយខ្លូនឯង គឺត្រូវចំណាយពេលដុសធ្មេញឲ្យបានស្អាតគ្រប់ជ្រុងជ្រោយ ប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ ឬអំបោះទាក់ចន្លោះធ្មេញ និងទឹកខ្ពល់មាត់៕

សូមទស្សនាវីដេអូ ៖