[វីដេអូ] Ep.84 ប្រធានបទ ៖ បញ្ហាទាក់ទងនឹងការពត់ធ្មេញ
បញ្ហាទាក់ទងនឹងការពត់ធ្មេញ គឺជាការកែតម្រូវធ្មេញឲ្យត្រង់ជួរ ដែលបណ្តាលមកពីបញ្ហាធ្មេញប្រជ្រួស ឬធ្មេញជំហរ។ ចំពោះបញ្ហាអ្នកដែលមានធ្មេញពយឬគេហៅថាមាត់ក្រពុំ ប្រសិនបើអ្នកចង់ពត់ឲ្យត្រង់ គឺទន្តបណ្ដិតនឹងធ្វើការត្រួតពិនិត្យធ្មេញរបស់អ្នកដើម្បីរកវិធីសាស្រ្តធ្វើយ៉ាងណាពត់ធ្មេញឲ្យមានភាពប្រសើរជាងមុន ។
![[វីដេអូ] Ep.84 ប្រធានបទ ៖ បញ្ហាទាក់ទងនឹងការពត់ធ្មេញ](https://www.cngtvcambodia.com/uploads/images/2023/Oct/image_750x_653730b168df2.jpg) 
                        
កត្តាដែលបណ្តាលឲ្យធ្មេញពយឬគេហៅថាមាត់ក្រពុំ កើតឡើងដោយសារតែទម្លាប់តាំងពីវ័យកុមារមានដូចជា៖
- កុមារតែងតែបៀមដៃតាំងពីតូច
- ការដកដង្ហើមតាមមាត់
- ការបៀមក្បាលទឹកដោះគោ
- ក្រអូមមាត់តូចពីកំណើត
- ធ្មេញខាងមុខប្រជ្រួសជាដើម។

វិធីសាស្ត្រការពារដើម្បីកុំឲ្យធ្មេញកុមារមានបញ្ហាធ្មេញពយ មាតាបិតាគួរប្រុងប្រយ័ត្ន៖
- ប្រសិនបើសង្កេតឃើញកុមារមានករណីគេងដកដង្ហើមតាមមាត់គួរនាំកូនទៅពិនិត្យនិងពិគ្រោះជាមួយទន្តបណ្ឌិត
- ជៀសវាងកុំឲ្យកុមារបៀមដៃ
- ជៀសវាងការបៀមក្បាលទឹកដោះគោយូរ។

ជាចុងក្រោយអាណាព្យាបាលគ្រប់រូបគួរតាមដានមាត់ធ្មេញរបស់កូនៗជាប្រចាំ សូមបង្រៀននិងណែនាំកូនៗអំពីវិធីសាស្រ្តក្នុងការដុះធ្មេញជាប្រចាំថ្ងៃ និងអប់រំកូនកុំឲ្យធ្វើសកម្មភាពផ្សេងៗដូចបានរៀបរាប់ខាងលើ៕
សូមទស្សនាវីដេអូ ៖




 
                                
                            











![[វីដេអូ] Ep.65 ប្រធានបទ៖ ធ្មេញថ្គាមទាល់](https://www.cngtvcambodia.com/uploads/images/2023/Mar/image_380x226_641d16df87629.jpg) 
        ![[វីដេអូ] Ep.19 ប្រធានបទ៖ បញ្ហាធ្មេញចន្លោះ](https://www.cngtvcambodia.com/uploads/images/2022/Apr/image_380x226_626a4db351226.jpg) 
        ![[វីដេអូ] Ep.45 ប្រធានបទ៖  តើអ្វីទៅជាធ្មេញថ្កាមទាល់?](https://www.cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a89cdc7795.jpg) 
        ![[វីដេអូ] Ep. 83 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ](https://www.cngtvcambodia.com/uploads/images/2023/Oct/image_380x226_652f9ebc40100.jpg) 
        ![[វីដេអូ] Ep.28 ប្រធានបទ៖ Oral Scanner](https://www.cngtvcambodia.com/uploads/images/2022/May/image_380x226_6273967517d91.jpg) 
        ![[វីដេអូ] Ep.31 ប្រធានបទ៖ ការធ្វើធ្មេញអោយស](https://www.cngtvcambodia.com/uploads/images/2022/May/image_380x226_629585ea12633.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://www.cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								 
								 
								![[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់](https://www.cngtvcambodia.com/uploads/images/2020/Nov/image_380x226_5fbc75b8c5150.jpg) 
								 
								 
								 
								![[មានវីដេអូខាងក្រោម]        ពេជ្រ សូលីកាចាប់ដៃគូជាមួយ Nico ក្នុងបទចំរៀងថ្មីពិតជាពិរោះមែន](https://www.cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fd7666d816be.jpg) 
								






