[វីដេអូ] Ep.41 # ជំងឺអាល្លែកហ្ស៊ីច្រមុះ

បរិស្ថានដែលនៅជុំវិញខ្លួនអ្នកសុទ្ធតែអាចធ្វើឲ្យអ្នកអាល្លែកហ្ស៊ីច្រមុះ ដោយធ្វើឲ្យអ្នកមានប្រតិកម្មនៅពេលប៉ះជាមួយអ្វីមួយ។

 
[វីដេអូ] Ep.41 # ជំងឺអាល្លែកហ្ស៊ីច្រមុះ
[វីដេអូ] Ep.41 # ជំងឺអាល្លែកហ្ស៊ីច្រមុះ
[វីដេអូ] Ep.41 # ជំងឺអាល្លែកហ្ស៊ីច្រមុះ
[វីដេអូ] Ep.41 # ជំងឺអាល្លែកហ្ស៊ីច្រមុះ

អ្វីទៅជាអាល្លែកហ្ស៊ី?
អាល្លែកហ្ស៊ីគឺសំដៅទៅលើអ្វីមួយដែលយើងប៉ះទៅនឹងអ្វីម្យ៉ាងធ្វើឲ្យយើងមានប្រតិកម្ម។
ជម្ងឺអាល្លែកហ្ស៊ីច្រមុះគឺជាប្រភេទជំងឺដែលពិបាកក្នុងការព្យាបាល។ វាគឺជាជំងឺនៃប្រព័ន្ធភាពសុំារបស់យើង វាមានផលប៉ះពាល់ជាច្រើនដែលអាចធ្វើឲ្យអ្នករលាកប្រអប់ច្រមុះ ឈឺរុំារ៉ៃ ឬដុះសាច់ច្រមុះជាដើម។ ចំពោះអាការ:ដូចជា រមាស់ភ្នែក រមាស់ច្រមុះ កណ្តាស់ ហៀរសំបោ និងតឹងច្រមុះ។

វិធីសាស្រ្តក្នុងការថែទាំ

វិធីសាស្រ្តក្នុងការព្យាបាលគឺអ្នកត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស ដើម្បីផ្តល់ការព្យាបាលឲ្យបានត្រឹមត្រូវ។
អ្នកត្រូវថែរក្សា អនាម័យខ្លួនឲ្យបានល្អ។ 
ត្រូវចេះសម្គាល់វត្ថុ ឬរបស់ណាដែលអាចធ្វើឲ្យអ្នកអាល្លែកហ្ស៊ី។
ចំពោះអ្នកជំងឺអាល្លែកហ្ស៊ីច្រមុះគួរតែលាងសំអាត ច្រមុះជារៀងរាល់ថ្ងៃ គឺជាការការពារ ការព្យាបាល និងមិនមានផលប៉ះពាល់អ្វីឡើយ ។

សារដ៏មានសារ:ប្រយោជន៍
អ្នកត្រូវចេះស្វែងយល់ និងសម្គាល់ពីអាការ:របស់អ្នក ថាតើអ្វីទៅដែលធ្វើឲ្យអ្នកមានជំងឺអាល្លែកហ្ស៊ីដើម្បីធ្វើការកម្ចាត់ ឬកាត់បន្ថយដោយការព្យាបាល។ ការលាងសម្តាតច្រមុះក៏ជាវិធីសាស្រ្តមួយដ៏ល្អផងដែរ ក្នុងការកម្ចាត់មេរោគ ការពារការជំងឺអាល្លែកហ្ស៊ី និងមិនមានផលប៉ះពាល់អ្វីឡើយ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖