[វីដេអូ] Ep. 56 ប្រធានបទ៖ កត្តាប្រឈមដែលធ្វើឲ្យមានវិបត្តិដំណេក

ដំណេកមានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ ព្រោះវាកត្តាធម្មជាតិដែលកើតមកត្រូវតែគេងហើយត្រូវគេងអោយបានគ្រប់គ្រាន់ផងដែរ។ បើសិនជាគេងបានគ្រប់គ្រាន់ គឺមិនងាយប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំងនោះទេ ហើយការងារក៏រលូនតាមនឹងដែរ។ វិបត្តិដំណេកគឺជាបញ្ហាដែលទាក់ទងជាមួយនឹងការគេង ហើយជាលទ្ធផលតែងតែរំខានទៅដល់ការគេងរបស់មនុស្សម្នាក់ៗធ្វើឲ្យបុគ្គលម្នាក់ ងងុយគេងនៅពេលថ្ងៃ និងឧស្សាហ៍គេងមិនលក់ញឹកញាប់ក៏ដូចជាឧស្សាហ៍អស់កំលាំងនៅពេលថ្ងៃ បើទោះបីគាត់គេងបានគ្រប់គ្រាន់ក៏ដោយ។ បញ្ហាទាំងនោះរួមមាន ការពិបាកចូលគេង ការពិបាកសមាធិដើម្បីគេងឲ្យស្ងប់ ងងុយគេងខុសម៉ោង ការគេងថ្ងៃច្រើនពេក ក៏ដូចជាអកប្បកិរិយានៅក្នុងកំឡុងពេលគេង។

 
[វីដេអូ] Ep. 56 ប្រធានបទ៖ កត្តាប្រឈមដែលធ្វើឲ្យមានវិបត្តិដំណេក

ចំណាត់ថ្នាក់របស់វិបត្តិដំណេកចែកចេញជា ៤ គឺ
-  ទាក់ទងជាមួយការចូលគេង ក៏ដូចជាការរក្សាការគេងឲ្យស្ងប់
-  ងងុយគេងពេលថ្ងៃច្រើនពេក
-  កាលវិភាគនៃការគេង
-  អកប្បកិរិយានៅក្នុងការគេង
 រោគសញ្ញានៃវិបត្តិដំណេកគឺអាចកត់សម្គាល់បានដោយខ្លួនឯង និងមានការសម្គាល់ពីអ្នកដទៃ ។ ឧទាហរណ៍ អ្នកឧស្សាហ៍ងងុយគេងពេលថ្ងៃ ពេលកំពុងបើកបរ ពេលប្រជុំឧស្សាហ៍ងោក។
សូមជម្រាបថាសុខភាពផ្លូវចិត្តគឺសំខាន់ដូចសុខភាពរាងកាយដែរ ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងក្លាយទៅជាជំងឺរុំារ៉ៃ ៕

គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង

សូមទស្សនាវីដេអូខាងក្រោម៖