កាលពីពេលថ្មីៗនេះ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានរៀបចំសន្និសីទស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាក សរសៃឈាមតូចៗ លើអ្នកជំងឺទឹកនោមផ្អែម និងក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអុីត»
ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា CADET បានរៀបចំសន្និសីទលើកទី៣ ស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងការព្យាបាលជំងឺក្រពេញទីរ៉ូអុីត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា CADET បានរៀបចំសន្និសីទលើកទី៣ ស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងការព្យាបាលជំងឺក្រពេញទីរ៉ូអុីត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប ដែលបានអញ្ជើញមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។
សូមជម្រាបថា សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹងនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអុីត៕