សូមប្រុងប្រយ័ត្ន! ចំណីអាហារទាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា ហាមមិនឲ្យលក់នៅក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន

សេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅក្នុងផេក Fecebook កាលពីពេលថ្មីៗនេះ។

 
សូមប្រុងប្រយ័ត្ន! ចំណីអាហារទាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា ហាមមិនឲ្យលក់នៅក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន

#ខ១. ចំពោះអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាមានដូចជា៖

-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់

- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ

- ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់

- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ

-ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។

#ខ២. ចំពោះដែលអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពមានដូចជា៖

- ចំណីអាហារដែលមានជាតិស្ករខ្ពស់ដូចជា ចំណីអាហារផ្អែមខ្លាំង ប្រើមេស្ករ ឬល័ក្ខ

- ចំណីអាហារមានខ្លាញ់ច្រើនដូចជា នំកញ្ចប់ អាហារចៀន អាហារបំពង ។ល។

- ចំណីអាហារមានជាតិប្រៃខ្លាំងដូចជា មីកញ្ចប់ អាហារត្រាំ អាហារផ្អាប់ ជ្រក់ លៀសហាល ដំឡូងបំពងដាក់កំប៉ុង។ល។

-ចំណីអាហារដែលចម្អិនមិនបានល្អនិងរៀបចំទុកដាក់មិនបានត្រឹមត្រូវ ដូចការណែនាំ របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីកូនសោគន្លឹះទាំងប្រាំ នៃការរៀបចំអាហារប្រកបដោយសុវត្ថិភាព។

#ខ៣. ចំណីអាហារដែលតម្រូវឲ្យស្គាល់ប្រភពផលិតច្បាស់លាស់មានដូចជា៖

- សាច់គ្រប់ប្រភេទដែលមិនទាន់ចម្អិន

- សាច់ ឬផលិតផលសាច់ដែលបានចម្អិនស្រាប់ ដូចជា សាច់ប៉ាតេ សាច់ក្រក សាច់ហតដក ប្រហិត គ្រឿងក្នុងគ្រប់ប្រភេទ ស្លាបមាន់ ឬ ជើងមាន់

- នំប៉័ងដាក់សាច់ និងជ្រក់ សាន់វេច

- ស៊ុតគ្រប់ប្រភេទ នំដែលមានស្នូលធ្វើស៊ុត

- នំបញ្ចុក ដែលគ្មានប្រភពលើកច្បាស់លាស់ និងបន្លែលយកមកទទួលទាន ដូចជា: សណ្ដែកបណ្ដុះ អន្លក់គ្រប់ប្រភេទ ឬរបោយនំបញ្ចុក

-ទឹកដោះគោឆៅដែលមិនទាន់បានទទួលប្រព្រឹត្តកម្មតាមវិធីសាស្ត្រសម្លាប់មេរោគ

-ចំណីអាហារផ្សេងទៀតដែលគ្មានដាក់ស្លាកសញ្ញា ឬឈ្មោះអ្នកផលិតត្រឹមត្រូវ

-ញាំ ឬភ្លាគ្រប់ប្រភេទ និងចំណីអាហារនៅឆៅ និងអាចទទួលទានឆៅបាន មានដូចជា ត្រី គ្រឿងសមុទ្រ ខ្ចៅខ្យង លៀស គ្រំ ។ល។

#គ-វិធានការអនាម័យក្នុងការដាក់លក់ចំណីអាហារ

-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានភារកិច្ចទទួលខុសត្រូវក្នុងការកំណត់ទីតាំងលក់ ចំណីអាហារគ្រប់ប្រភេទឱ្យមានសណ្តាប់ មានអនាម័យ ហើយត្រូវរៀបចំកន្លែងលក់លើទីតាំងខ្ពស់ស្អាត ផុតពីដី ឆ្ងាយពីបង្គន់ គំនរសំរាម ភក់ជ្រាំ លូទឹកស្អុយ និងឆ្ងាយពីបន្ទប់រៀន ឬច្រកចេញចូល។

-អាហារដ្ឋាន តូប រោង គ្រែ តុ កៅអី និងគ្រឿងឧបភោគ បរិភោគទាំងអស់ ដែលប្រើប្រាស់ ក្នុងការលក់ចំណីអាហារត្រូវស្អាតជានិច្ច

-ចំណីអាហារដែលដាក់លក់ត្រូវមានតម្រូវការពារកុំឱ្យសត្វល្អិត រោម ឬទុំ និងចូលធូលីដី ដែលជាប្រភពចម្លងជំងឺផ្សេងៗ

-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវយកចិត្តទុកដាក់ណែនាំអ្នកលក់ចំណីអាហារជាមូលដ្ឋាន ដែលបម្រើដល់សុខុមាលភាពសិស្សដូចជា បាយ នំប៉័ង គុយទាវ បបរ បង្អែមខ្មែរ ផ្លែឈើ ប្រកបដោយគុណភាព និងអនាម័យខ្ពស់

-គ្រឹះស្ថានសិក្សាត្រូវរៀបចំបង្កើតក្រុមពិនិត្យតាមដានពីសុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ ដែលដឹកនាំដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងអាជ្ញាធរមានសមត្ថកិច្ចដែលមានសិទ្ធិត្រួតពិនិត្យជាប្រចាំលើសណ្តាប់ធ្នាប់ ការដាក់លក់ និងដែលមានសិទ្ធិហាមឃាត់ ឬដកហូតចំណីអាហារ ដែលដាក់លក់ទាំងនៅក្នុងបរិវេ ណនិងនៅជាប់ខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា

- ក្រុមពិនិត្យតាមដានពីសុវត្ថិភាពនិងសុខុមាលភាពចំណាអាហារ តាមគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជូនសមត្តកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ទាន់ពេលវេលា បើសង្កេតឃើញ មានជំងឺឆ្លង ឬហានិភ័យសុខភាពកើតមាន នៅតាមវេណគ្រឹះស្ថានសិក្សាដែល បណ្ដាលមកពីទឹក ចំណីអាហារ ឬដោយកត្តាផ្សេងៗ

- គ្រប់ការលក់ដូរចំណីអាហារគ្រប់ប្រភេទ តម្រូវឱ្យមានកិច្ចសន្យារវាងអ្នកលក់ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា

+ករណីរកឃើញថា មានអ្នកលក់ចំណីអាហារណាដែលបំពាននិងមិនអនុវត្តតាមកិច្ចសន្យាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវហាមឃាត់ជាបន្ទាន់ និងដកហូតនូវចំណីអាហារ ដូចមានចែងក្នុងចំណុចខ.១ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច៕

ប្រភព៖ MoEYS Cambodia