[វីដេអូ] Ep.1 ប្រធានបទ៖ ការថែទាំសុខភាពទ្វារមាសរបស់ស្រ្តី
ការថែទាំសុខភាពទ្វារមាសរបស់ស្រ្តីអោយបានល្អ គឺជាទ្វារមាសមួយដែលមិនមានការធ្លាក់សឬការធ្លាក់សបែបធម្មជាតិមិនបង្កមេរោគហើយក៏ជាទ្វារមាសមួយដែលមិនមានដុំមហាររីកនៅក្នុងមាត់ស្បូនដូចជាបញ្ហាស្រុតស្បូនជាដើម។
![[វីដេអូ] Ep.1 ប្រធានបទ៖ ការថែទាំសុខភាពទ្វារមាសរបស់ស្រ្តី](https://www.cngtvcambodia.com/uploads/images/2023/Oct/image_750x_652d20a0bedc5.jpg)
តើការសម្អាតស្បូនបែបណាដែលមិនបង្កឲ្យកើតមេរោគ?
ការសម្អាតស្បូនគឺជារឿងចាំបាច់ណាស់សម្រាប់ស្រ្តីគ្រប់រូប។ ដូច្នេះស្រ្តីគ្រប់រូបគួរគាប់បីសម្អាតប្រដាប់បន្តពូក្រោយ
ពេលបត់ជើងតូចរួចជាប្រចាំឬក៏បត់ជើងធំជាមួយនិងទឹកធម្មតាដោយបាញ់ទឹកពីលើចុះមកក្រោមនិងលាងចាប់ពីស្បូនរបស់យើងរហូតដល់គូទខាងក្រោយ។
ស្រ្តីគួរធ្វើការជូតសំអាតបន្ទប់ទឹក ក៍ដូចជារបស់ប្រើប្រាស់ផ្សេងៗ បាញ់អាកុលមុនពេលប្រើប្រាស់បន្ទប់ទឹកសាធារណ:។
ចំពោះការសម្អាតក្រោយការរួមភេទហើយ ដើម្បីបង្ការមិនឲ្យឆ្លងមេរោគ ដៃគូគួរតែបត់ជើងតូចចេញហើយលាងសំអាតប្រដាប់បន្តពូជជាមួយទឹកធម្មតាក៏ជាផ្នែកមួយសំខាន់ដែលអាចការពារការឆ្លងមេរោគក្រោយពេលយើងរួមភេទជាមួយដៃគូរបានផងដែរ ។
តើការសម្អាតដោយប្រើទឹកអនាម័យនិងទឹកធម្មតាតើគួរប្រើមួយណា?
ការសម្អាតជាមួយទឹកធម្មតាជាប្រចាំគឺគ្រប់គ្រាន់សំរាប់សុខភាពមាត់ស្បូន តែបើក្នុងករណីដែលយើងមករដូវយើងអាចសម្អាតជាមួយទឹកអនាម័យ1ថ្ងៃមួយដងបាន។ក្នុងករណីដែលស្រ្តីចង់ប្រើប្រាស់ទឹកអនាម័យ អ្នកអាចជ្រើសរើសទឹកអនាម័យណាដែលសាកសមសំរាប់ទ្វារំមាស ដែលមាន PH ចន្លោះពី4-5 និងតាមប្រភេទមាត់ស្បូន។
ប្រសិនបើមាត់ស្បូនរបស់ស្រ្តីស្ងូតស្រ្តីគួរតែលាងសម្អាតជាមួយទឹកអំឡុងមករដូវ។
តើការកោររោមនៅតំបន់ពិសេសចាំបាច់ដែរឬទេ?
រោមនៅតំបន់ពិសេសបើមានច្រើនឬរោមក្រាស់ អាចបង្កទៅជាមេរោគតែបើយើងកោរឲ្យអស់ក៏អាចឲ្យមេរោគនឹងងាយឆ្លងចូលដូចគ្នា។ ដូច្នេះយើងអាចកោររោមខ្លះៗទៅ 70%និងអាចធ្វើឲ្យរោមយើងស្ដើងជាងមុនដោយការប្រើការបាញ់ Laser ជាដើម។
សរុបមកវិញក្រៅពីការការពារខាងលើសំរាប់ទ្វារមាស ស្រ្តីគួរគម្បីបោកសម្អាតខោវក្នុងជាប្រចាំឲ្យបានស្អាតនិងហារត្រូវពន្លឺថ្ងៃឬអ៊ុតឲ្យស្ងួត។ បន្ថែមពីនេះស្រ្តីគួរញុំាទឹកឲ្យបានច្រើនដើម្បីបញ្ចេញមេរោគតាមទឹកនោមនិងលាងសម្អាតអនាម័យដូចវិធីសាស្រ្តខាងលើ៕