ពិព័រណ៍​យន្តហោះ​លើក​ទី​២ ​ត្រូវ​បាន​បញ្ចប់​ទៅ​ជោគជ័យ

ភ្នំពេញ៖ ពិព័រណ៍​យន្តហោះ​លើក​ទី​២ ​ត្រូវ​បាន​បញ្ចប់​ទៅ​ជោគជ័យ ​ក្រោយ​ដំណើរ​ការ​រយៈ​ពេល​៣​ថ្ងៃ រាជធានី​ភ្នំពេញ៖ ពិព័រណ៍​យន្តហោះ ​ដែល​ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជា​ការដ្ឋាន​កងទ័ព​អាកាសយានដ្ឋាន​កម្ពុជា

 
ពិព័រណ៍​យន្តហោះ​លើក​ទី​២ ​ត្រូវ​បាន​បញ្ចប់​ទៅ​ជោគជ័យ

ភ្នំពេញ៖ ពិព័រណ៍​យន្តហោះ​លើក​ទី​២ ​ត្រូវ​បាន​បញ្ចប់​ទៅ​ជោគជ័យ ​ក្រោយ​ដំណើរ​ការ​រយៈ​ពេល​៣​ថ្ងៃ រាជធានី​ភ្នំពេញ៖ ពិព័រណ៍​យន្តហោះ ​ដែល​ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជា​ការដ្ឋាន​កងទ័ព​អាកាសយានដ្ឋាន​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ បន្ទាប់​ពី​ដំណើរ​ការ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ១៣-១៥ ខែ​ធ្នូ ឆ្នាំ​២០១៩។​កម្មវិធី​​ពិព័រណ៍​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​សិស្សានុសិស្ស និស្សិត យុវជន លោក​គ្រូ អ្នកគ្រូ អ្នក​ជំនាញ និង​សាធារណជន ចូល​ទស្សនា​ពិព័រណ៍​យន្តហោះ និង​ពិព័រណ៍​ស្នាដៃ​ស្រាវជ្រាវ និង​នវានុវត្តន៍​ផ្នែក​ស្ទែម ជា​ពិសេស​ទាក់ទង​នឹង​ការ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​គ្រឿងយន្ត និង​បច្ចេកវិទ្យា ព្រម​ទាំង​ការ​សរសេរ​កូដ​ផ្សេងៗ ស្ដាប់ សាកសួរ ឈ្វេងយល់​ដឹង​អំពី​យន្តហោះ និង​បច្ចេកវិទ្យា​ពី​អ្នក​ជំនាញ​ផ្នែក​យន្តហោះ អាកាសចរណ៍ និង​បច្ចេកវិទ្យា។​កម្មវិធី​នេះ​ក៏​បាន​​ផ្ដល់​នូវ​​​ចំណេះដឹង និង​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ពី​អាកាសយានិក វាគ្មិន និង​អ្នក​តាំង​ពិព័រណ៍​ស្ទែម​នានា សំដៅ​ជំរុញ​ការ​ចាប់អារម្មណ៍ និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ស្រាវជ្រាវ​អាកាសយានវិទ្យា និង​ការ​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​យន្តហោះ និង​បច្ចេកវិទ្យា នៅ​កម្ពុជា។ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​នេះ ព្រមទាំង​​ប្រគល់​មេដាយ និង​ពាន​រង្វាន់​ ដល់​ក្រុម​ជ័យ​លាភី​​ផ្នែក​យន្ត​ហោះ​កៅស៊ូ និង​យន្ត​ហោះ​បញ្ជាផង​ដែរ៕