ឯកឧត្តម ហួត ហាក់ និងលោកជំទាវរួមជាមួយឯកឧត្តម ឈាង រ៉ា អញ្ជើញទស្សនាព្រឹត្តិការណ៍សមរាត្រីអង្គរ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទស្សនាព្រឹត្តិការណ៍សមរាត្រីអង្គរ ថ្ងៃទី២ ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត។

 
ឯកឧត្តម ហួត ហាក់ និងលោកជំទាវរួមជាមួយឯកឧត្តម  ឈាង រ៉ា អញ្ជើញទស្សនាព្រឹត្តិការណ៍សមរាត្រីអង្គរ

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមផ្តិតយករូបភាពអនុស្សាវរីយ៍ ដែលជាទិដ្ឋភាពដ៏កម្រមួយ និងកើតឡើងត្រឹម ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

ប្រាសាទអង្គរវត្ត ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦៕

No photo description available.

No photo description available.

May be an image of text

No photo description available.

ប្រភព៖​ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia