SkinTalk Ep.25 ប្រធានបទ៖ បញ្ហាសក់ជ្រុះ
ជាទូទៅប្រហែលជា មានមនុស្សមួយចំនួនមានការយល់ច្រឡំនិងមានក្តីបារម្ភថា នៅពេលដែលខ្លួនឯងមានការជ្រុះសក់ចាប់ពី ១០សរសៃ ទៅ ២០សរសៃតែងតែចាត់ទុកថាខ្លួនមានបញ្ហាជ្រុះសក់ ប៉ុន្តែមិនមែននោះទេ ។ ការជ្រុះសក់ដែលមានបញ្ហានោះគឺការជ្រុះសក់ចាប់ពី ៥០សរសៃឡើងទៅជារៀងរាល់ថ្ងៃទោះយើងបានកក់សក់ហើយឬមិនបានកក់សក់ក៏ដោយ ទើបអាចចាត់ចូលជាបញ្ហាសក់ជ្រុះ ។
 
                        ភាគច្រើនបញ្ហាសក់ជ្រុះនេះ កើតឡើងចំពោះក្មេងៗច្រើនជាងមនុស្សចាស់ បានន័យវ័យដែលជ្រុះខ្លាំងបំផុតគឺវ័យចាប់ពី ១៨ឆ្នាំរហូតដល់៣០ឆ្នាំ ។
សញ្ញាដែលសម្គាល់ដឹងថាកំពុងតែជួបនៅបញ្ហាសក់ជ្រុះគឺមានដូចជា៖
- សក់ចាប់ផ្ដើមជ្រុះចាប់ពី៥០សរសៃឡើងទៅជារៀងរាល់ថ្ងៃ
- សក់ឆាប់ឡើងព្រេង
- ចាប់ផ្ដើមមានអង្គែខុសធម្មតា
សរសៃសក់ គឺត្រូវការការយកចិត្តទុកដាក់ជាខ្លាំងដូច ជាមិនត្រូវសិតសក់ខ្លាំងៗពេលសក់សើមជាដើម។ បើសក់ជំពាក់ត្រូវប្រើក្រាសសិតថ្នមៗនិងប្រើម្រាមដៃជំនួយ។ យើងក៏ត្រូវបន្ថយការអប់សក់អ៊ុតរួញនិង ប្រដាប់ផ្លុំសក់និងជាតិគីមីផ្សេងទៀត។
សូមជំរាបជូនថា បញ្ហាសក់ជ្រុះគឺដោះស្រាយបានទាំងអស់ សំខាន់យើងត្រូវរកមូលហេតុថាតើមកពីបញ្ហាអ្វី មុននឹងទិញនៅផលិតផលអ្វីមួយមកប្រើប្រាស់ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន។

សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            







 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://www.cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://www.cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://www.cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://www.cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								

