កងកម្លាំងសហរដ្ឋអាមេរិក ឆ្មក់ចូលគ្រប់គ្រងនាវាដឹកប្រេងដែលលួចដឹកជញ្ជូនប្រេងឆៅពីអុីរ៉ង់ ក្នុងឈូងសមុទ្របេងហ្គាល់

នៅក្នុងប្រតិបត្តិការសន្តិសុខដែនសមុទ្រដ៏ក្តៅគគុកមួយ កាលពីថ្ងៃអង្គារ ទី ២១ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញនេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានឆ្មក់ចូល និងគ្រប់គ្រងនាវាដឹកប្រេងមួយគ្រឿង ដែលរងការចោទប្រកាន់ថាបានលួចដឹកជញ្ជូនប្រេងឆៅពីប្រទេសអុីរ៉ង់ នៅក្នុងតំបន់អាស៊ី។

 
កងកម្លាំងសហរដ្ឋអាមេរិក ឆ្មក់ចូលគ្រប់គ្រងនាវាដឹកប្រេងដែលលួចដឹកជញ្ជូនប្រេងឆៅពីអុីរ៉ង់ ក្នុងឈូងសមុទ្របេងហ្គាល់

យោងតាមការបញ្ជាក់ពីមន្ត្រីការពារជាតិអាមេរិក នាវាដឹកប្រេងដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះថា M/T Tifani។ ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងឈូងសមុទ្របេងហ្គាល់ ដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ ខណៈដែលនាវានេះកំពុងធ្វើដំណើរចន្លោះប្រទេសស្រីលង្កា និងឥណ្ឌូណេស៊ី។

នាវា M/T Tifani នេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មរួចជាស្រេចមកហើយ ចំពោះសកម្មភាពលួចរត់ពន្ធប្រេងឱ្យទីក្រុងតេអេរ៉ង់។ ការឆ្មក់ចូលគ្រប់គ្រងនាវានេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ស្របពេលដែលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរ និងពង្រឹងការអនុវត្តទណ្ឌកម្មអន្តរជាតិលើការនាំចេញប្រេងខុសច្បាប់ ដែលអាមេរិកចាត់ទុកថាជា ទំនិញហាមឃាត់។

បច្ចុប្បន្ន នាវា និងនាវិកកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអាមេរិក បន្ទាប់ពីការឡោមព័ទ្ធដោយគ្មានការផ្ទុះអាវុធណាមួយកើតឡើង។




ប្រភព៖ CNA