នាវាដឹកប្រេងអាមេរិក ត្រូវគេវាយប្រហារនៅកំពង់ផែប្រទេសបារ៉ែន

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters និងប្រភពសន្តិសុខជើងទឹកបានឱ្យដឹងថា នាវាដឹកប្រេងរបស់សហរដ្ឋអាមេរិកឈ្មោះ Stena Imperative ត្រូវបានវាយប្រហារដោយ «គ្រាប់រំសេវមិនស្គាល់អត្តសញ្ញាណ» ចំនួន ២ គ្រាប់ ខណៈពេលកំពុងចតនៅកំពង់ផែក្នុងប្រទេសបារ៉ែន កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦។

 
នាវាដឹកប្រេងអាមេរិក ត្រូវគេវាយប្រហារនៅកំពង់ផែប្រទេសបារ៉ែន

ការវាយប្រហារនេះបានបង្កឱ្យមានការផ្ទុះ និងអគ្គិភ័យឆាបឆេះនៅលើនាវាភ្លាមៗ ប៉ុន្តែត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុងក្នុងរយៈពេលខ្លី។

សូមជម្រាបថា មិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេ ហើយនាវិកទាំងអស់ត្រូវបានជម្លៀសចេញពីនាវាដោយសុវត្ថិភាព។ហេតុការណ៍នេះ គឺជាលើកដំបូងហើយដែលនាវាអាមេរិកត្រូវរងការវាយប្រហារ ចាប់តាំងពីមានការផ្ទុះអាវុធរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ៕

ប្រភព៖  Reuters