អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកផ្សាររដ្ឋឡើងវិញទាំងអស់ នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា តទៅ ដោយលើកលែងតែផ្សារមិនរៀបរយ នៅបន្តបិទដដែល!

 
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកផ្សាររដ្ឋឡើងវិញទាំងអស់ នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា តទៅ ដោយលើកលែងតែផ្សារមិនរៀបរយ នៅបន្តបិទដដែល!

សេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នំា២០២១ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

 

 

ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ