មិននឹកស្មានសោះ! នាឡិកា Lisa BLACPINK ពាក់តម្លៃរហូតទៅដល់......

សមាជិកកូនពៅរបស់ក្រុម BLACKPINK ស្រីស្រស់ Lisa បានកំពុងតែឆក់បេះដូងរបស់មហាជននិងអ្នកគាំទ្រពេញចិត្តនឹងស្រលាញ់នាងកាន់តែខ្លាំង បន្ទាប់ពីចេញអាលប៊ុមចម្រៀងទោលដ៏កក្រើកកាលពីកន្លងទៅនេះ។

 
មិននឹកស្មានសោះ! នាឡិកា Lisa BLACPINK ពាក់តម្លៃរហូតទៅដល់......

 

លើសពីនេះទៅទៀតគេសង្កេតឃើញថានៅ២៤ ឆ្នាំប៉ុណ្ណោះប៉ុន្តែ Lisa បានទទួលភាពជោគជ័យមានលុយវាល់លានដុល្លារនៅក្នុងដៃ ក៏ដូចជាបានជាប់ឈ្មោះជាសេដ្ឋីនីវ័យក្មេងបាត់ទៅហើយ គេក៏តែងតែឃើញនាងប្រើប្រាស់សម្ភារៈនិងសម្លៀកបំពាក់ស៊ីវីល័យ តម្លៃរាប់ពាន់ដុល្លារផងដែរ។ 

 


ជាក់ស្ដែងកាលថ្មីៗនេះ ក្នុងជំនួបជាមួយអ្នកគាំទ្រតាមប្រព័ន្ធអនឡាញមួយ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើនាឡិការពណ៌លឿងមួយគ្រឿងដែលនៅលើដៃរបស់ Lisa  ដែលកំពុងពាក់ មិនចាំយូរម្នាក់ក៏ទៅស្វែងរកព័ត៌មានអំពីតម្លៃនាឡិការនោះភ្លាមតែម្ដង ។ នេះបើតាមព័ត៌បានឲ្យដឹងថានាឡិកាប្រណីតប្រមួយគ្រឿងនោះ គឺម៉ាករបស់ Richard Mille ម៉ូដែល The RM 07-01 មានតម្លៃក្នុងមួយគ្រឿងរហូតដល់ ៣២៥ ៥០០ ដុល្លារ ដែលសឹងតែស្មើរនិងតម្លៃឡានស៊េរីទំនើបមួយគ្រឿងបាត់ទៅហើយ។

 


 

យ៉ាងណាមិញ ចំពោះតម្លៃដ៏កប់ពពកមួយនេះ គេមិននឹកស្មានថា ការប្រឡូកក្នុងសិល្បៈត្រឹម៥ឆ្នាំ អាចធ្វើឲ្យសមាជិកកូនពៅមួយរូបនេះមានបានហូរហៀរដល់ថ្នាក់នេះឡើយ៕

 

សូមចុច join Telegram https://t.me/cngtvcambodia