តោះមកដឹងរបៀបឆែកមើលលេខទូរស័ព្ទគ្រប់ប្រព័ន្ធទូរស័ព្ទក្នុងស្រុកយើង
អ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួន តែងតែភ្លេចលេខដែលខ្លួនឯងដែលកំពុងប្រើប្រាស់ នៅពេលគេសុំលេខម្តងៗ។ ពេលខ្លះទាល់តែចុចខលទៅគេបានដឹងថាខ្លួនកំពុងប្រើលេខអ្វី។ ចំណែកអ្នកខ្លះទៀតកត់លេខរបស់គេដាក់លើក្រដាសដល់ពេលភ្លេចដៃ ក៏បាត់ក្រដាសនោះទៀត។
ហេតុនេះ CNGTV CAMBODIA សូមបង្ហាញរបៀបឆែកមើលលេខទូរស័ព្ទផ្ទាល់ខ្លួនងាយៗ សម្រាប់ប្រព័ន្ធទូរស័ព្ទ Cellcard, Smart, qb,Metfone និង Seatel ដើម្បីឲ្យលោកអ្នកងាយស្រួល ដឹងពីលេខខ្លួនឯង ដោយមិនពិបាកខលទៅលេខដទៃ ដើម្បីមើលលេខ និងជៀសវាងនៅពេលភ្លេច។
ដើម្បីឆែកលេខទូរស័ព្ទគ្រប់ប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាលោកអ្នកអាចចុចលេខកូដដូចខាងក្រោម៖
ប្រព័ន្ធ Cellcard (011,012,014,017,061,076,077, 078,085,089,092,095,099)
- ឆែកលេខ៖ *1# ឬ *2#
- ឆែកលុយ៖ #124#

ប្រព័ន្ធ Smart (010,015, 016, 069, 070, 081, 086, 087, 093, 096,098)
- ឆែកលេខ៖ *887#
- ឆែកលុយ៖ *888# 
ប្រព័ន្ធ Metfone (088,097, 071, 031, 060, 066, 067, 068, 090)
- ឆែកលេខ៖ *88# ឬ*99#
- ឆែកលុយ៖ *097#

ប្រព័ន្ធ qb (013, 080, 083, 084)
- ឆែកលេខ៖ *132#
- ឆែកលុយ៖ #132#

ប្រព័ន្ធ SEATEL (018)
- ឆែកលេខ៖ ផ្ញើរសារលេខ 106ទៅកាន់លេខ1800
- ឆែកលុយ៖ ផ្ញើរសារលេខ 101ទៅកាន់លេខ1800

ប្រព័ន្ធ Cootel (038)
- ឆែកលេខ៖ Menu -> Accounts -> Subscriber No -> OK.
- ឆែកលុយ៖ Menu-> Coo Bill -> Balance

ដោយ៖ ជា បញ្ញា




 
                                
                            







 
                     
                     
                    



 
         
         
         
        ![[COVID-19] ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយសរុប៥៣នាក់ហើយ ក្រោយមានករណីជា៣នាក់បន្ថែមថ្ងៃទី ០៦ មេសា ២០២០ និងមិនមានអ្នកឆ្លងឡើយ](https://www.cngtvcambodia.com/uploads/images/2020/Apr/image_380x226_5e8abaa4aeed7.jpg) 
         
         
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://www.cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://www.cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://www.cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://www.cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								