កម្មវិធី(App)ដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន EFG (Express Food Group) Co. Ltd. ដែលជាក្រុមហ៊ុននាំចូលសិទ្ធិផ្ដាច់មុខនូវអាជីវកម្មម្ហូបអាហារ និង ភេជ្ជៈ ឈានមុខគេនៅកម្ពុជា នៅពេលថ្មីៗនេះបានប្រារព្ធនូវកម្មពិធីក្នុងការអបអរសាទរនូវភាពជោគជ័យថ្មីមួយទៀតគឺ ទទួលបានអ្នកប្រើប្រាស់រហូតដល់ 250,000 នាក់
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២_Hungry? កម្មវិធី(App)ដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន EFG (Express Food Group) Co. Ltd. ដែលជាក្រុមហ៊ុននាំចូលសិទ្ធិផ្ដាច់មុខនូវអាជីវកម្មម្ហូបអាហារ និង ភេជ្ជៈ ឈានមុខគេនៅកម្ពុជា នៅពេលថ្មីៗនេះបានប្រារព្ធនូវកម្មពិធីក្នុងការអបអរសាទរនូវភាពជោគជ័យថ្មីមួយទៀតគឺ ទទួលបានអ្នកប្រើប្រាស់រហូតដល់ 250,000 នាក់។
 
                        ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២០ “Hungry?” អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច “mix and match" ដោយបញ្ជាទិញមុខទំនិញជាច្រើនមុខក្នុងការកម្មង់តែមួយនូវ អាហារ និង ភេសជ្ជៈ ក្នុងក្រោមស្លាកយីហោរបស់ក្រុមហ៊ុន EFG ។ “Hungry?” សន្យាថា នឹងមានការធានាសម្រាប់ការដឹកជញ្ជូនលឿនដោយឥតគិតថ្លៃក្នុងរយៈពេលត្រឹមតែ ៣០ នាទី និង ដោយប្រើប្រាស់កាតាបក្ដៅសម្រាប់ម្ហូបអាហារ និង ត្រជាក់សម្រាប់ការ៉េម និង ភេជ្ជៈ ដើម្បីធានាអោយអាហារ និង ភេជ្ជៈដែលដឹកជញ្ជូនទៅអតិថិជននៅរក្សាបាននូវភាពថ្មី ស្រស់ រហូតដល់ទីតាំងរបស់អតិថិជន ។ ក្នុងកម្មវិធីក៏មានបញ្ចូលនូវអាជីវកម្មហ្រ្វេនឆាយ ល្បីៗលំដាប់ថ្នាក់អន្តរជាតិរបស់ក្រុមហ៊ុន EFG រួមមាន The Pizza Company, Krispy Kreme, Dairy Queen, Swensens, The Coffee Club, Swensen’s , BarBQ Plaza។ នេះជាការបើកទំព័រថ្មីនៃគំនិតអាជីវកម្មថ្មីមួយដំបូងបង្អស់នៅកម្ពុជាដែលមានឈ្មោះថា ផ្ទះបាយក្នុងអាកាស (Cloud Kitchen) ដែលរួមម៉ាកយីហោល្បីៗដូចជា Eat Together, So Bento, Bay Phum និង Nbam Bay ។ ថ្មីៗនេះយើងក៏ប្រកាសអំពីការនាំចូលសិទ្ធិផ្ដាច់មុខនូវម៉ាកផលិតផលមួយទៀតដែលមានឈ្មោះថា Boost Juice នៅក្នុងប្រតិបត្តការអាជីវកម្មរបស់ពួកយើងនឹងមានវត្តមាននៅក្នុង ប្រទេសកម្ពុជានៅចុងឆ្នាំឆាប់ៗនេះ។

ថ្លែងមតិលើបញ្ហានេះ លោក Sai Singanamala Head of Growth & Innovation of របស់ Hungry? បានមានប្រសាសន៍ថា “សម្ធិផលថ្មីនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជនរបស់យើង ដើម្បីចែកចាយនូវភាពរីករាយគ្រប់ការសហប្រតិបត្តការជាមួយពួកគាត់ចាប់តាំងពីពេលដែលពួកគាត់ឈានជើងចូលហាងរបស់យើង ក៏ដូចជាពេលដែលពួកគេត្រូវការបញ្ជាទិញតាមរយៈការដឹកជញ្ជូន ឬ ខ្ចប់” ។ Hungry? ក៏មានវត្តមាននៅក្នុងប្រទេស ឡាវ និង មីយ៉ាន់ម៉ា ជាទីតាំងដែលក្រុមហ៊ុន EFG ក៏បានដំណើរការនូវសិទ្ធផ្តាច់មុខអរន្តជាតិផងដែរ
ក្នុងឱកាសអបអរសាទរសមិទ្ធិផលមួយនេះ Hungry? បានផ្តល់លេខកូដប្រូម៉ូសិនពិសេស HUNGRYFOOD ដែលស្មើនឹងទទួលបាន ការបញ្ចុះតម្លៃ 3 ដុល្លារសម្រាប់ការបញ្ជាទិញចាប់ពី 10 ដុល្លារ និង ការផ្ដល់ជូននេះមានសុពលភាពដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ លើសពីនេះ អ្នកប្រើប្រាស់ថ្មីអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 5 ដុល្លារនៅការបញ្ជាទិញលើកដំបូង ដោយប្រើលេខកូដប្រូម៉ូសិន FREE05 សម្រាប់ ការទិញចាប់ពី 10 ដុល្លារ និងមានសុពលភាពរហូតដល់ចុងឆ្នាំនេះ។ ដើម្បីទាញយកកម្មវិធី សូមចុច https://get.hungryapp.asia/


អំពី Hungry?
ត្រូវបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០២០ “Hungry?” គឺជាបណ្ដុំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន EFG Holding ដែលផ្តល់ជូននូវសេវាតាមកម្មវិធីទូរស័ព្ទសម្រាប់អាជីវកម្មរបស់ EFG និងបើកឱកាសក្នុងការសហការជាមួយដៃគូអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។ កម្មវិធីកម្មង់អាហារ និងភេសជ្ជៈបែបថ្មីនេះអនុញ្ញាតឱ្យអតិថិជន “mix and match” ផលិតផលពីម៉ាកល្បីៗអន្តរជាតិជាច្រើនដែលគួរឱ្យទុកចិត្តក្នុងការបញ្ជាទិញតែមួយជាមួយនឹងការធានាការដឹកជញ្ជូនរយៈពេល 30 នាទីក្នុងកាតាបក្តៅ និងត្រជាក់ និង មិនគិតថ្លៃដឹកជញ្ជូន។ នឹងមកដល់ក្នុងពេលឆាប់ៗនេះក្នុង “Hungry?” គឺកម្មវិធីផ្ដល់រង្វាន់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រមូល និង ប្រើប្រាស់ពិន្ទុរាល់ពេលដែលពួកគេទិញអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន EFG ណាមួយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.hungryapp.asia




 
                                
                            











![[វីដេអូ] #Ep.14  ប្រធានបទ៖ ការសរុបជារួមដើម្បីរៀបចំគេហដ្ឋានឲ្យត្រូវហ៊ុងស៊ុយ](https://www.cngtvcambodia.com/uploads/images/2022/Dec/image_380x226_639bd374aea83.jpg) 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://www.cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://www.cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://www.cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://www.cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								





