[វីដេអូ] Ep. 78 ប្រធានបទ៖ Dental Crown

Dental Crown គឺជាការស្រោបធ្មេញ ដែលបណ្តាលមកពីការពុក ឬការបែកបាក់ស្រទាប់ខាងក្រៅធ្ងន់ធ្ងរ។ មូលហេតុនៃការធ្វើ Dental Crown គឺមានសារ: សំខាន់ជួយបង្កើនការទំពារបានល្អ កាត់បន្ថយផលប៉ះពាល់ដល់សុខភាព ជួយបង្កើតសោភ័ណភាពធ្មេញស្រស់ស្អាតជាងមុន ។ ចំពោះ Dental Crown គឺមានច្រើនប្រភេទតែប្រភេទដែលពេញនិយមប្រើច្រើនគឺ ប្រភេទ PFM និង ប្រភេទ R សេរ៉ាមិច។ នៅក្នុង R សេរ៉ាមិចត្រូវបានបែងចែកជាពីរគឺ Emax Dental Crown និង Zirconia Crown ។

 
[វីដេអូ] Ep. 78 ប្រធានបទ៖ Dental Crown

គួរបញ្ជាក់ថា Dental Crown អាចប្រើបានពី ៥ឆ្នាំ រហូតដល់ ១០ឆ្នាំ ឬអាចលើសនឹងអាស្រ័យលើការថែទាំ និងការត្រួតពិនិត្យតាមដានជាមួយទន្តបណ្ឌិតជាប្រចាំ។

ដើម្បីថែទាំ Dental Crown ឲ្យបានត្រឹមត្រូវមានដូចជា៖

១.ជ្រើសរើសច្រាស់ដុសធ្មេញឲ្យបានត្រឹមត្រូវ មិនទន់ពេក ឬមិនរឹងពេក

២.បន្ទាប់ពីការបរិភោគអាហាររួច គួរប្រើប្រាស់អំបោះទាក់ចន្លោះធ្មេញ

៣.ធ្វើការដុះសំអាតធ្មេញជាប្រចាំបន្ទាប់ពីញុំាអាហារួច

៤.ត្រួតពិនិត្យធ្មេញជាមួយទន្តបណ្ឌិតជំនាញជារៀងរាល់ ៦ខែ ឬ១ឆ្នាំម្តង ៕

សូមទស្សនាវីដេអូ ៖