[វីដេអូ] សុខភាពស្ត្រី និង សម្ភព | Ep.15 ប្រធានបទ៖ គុណវិបត្តិនៃការមានកូនក្នុងវ័យចំណាស់

ចំពោះស្រ្តីដែលមានបញ្ហាសុខភាព និងមានកូននៅវ័យចំណាស់ ត្រូវតែទៅពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតឱ្យបានទាំងពីរនាក់(ដៃគូ) ព្រោះអាចការពារការរលូតកូនខ្ទង់ ៨០ ភាគរយ និងការពារសរីរាង្គពីកំណើតបាន ៩០ ភាគរយ។

 
[វីដេអូ] សុខភាពស្ត្រី និង សម្ភព | Ep.15 ប្រធានបទ៖ គុណវិបត្តិនៃការមានកូនក្នុងវ័យចំណាស់

ការមានកូនក្នុងវ័យចំណាស់របស់ស្រ្តី គឺសំដៅដល់ការចាប់ផ្តើមមានគភ៌ អាយុលើសពី ៣៥ ឆ្នាំ។ ស្រ្តីដែលគួរមានបុត្រ និងអាចមានសុខភាពល្អ គឺស្ថិតនៅអាយុ ១៨ ដល់ ២៥ ឆ្នាំ ឬពី ១៨ ដល់ ៣២ ឆ្នាំ។ ស្រ្តីដែលចង់យកកូននៅអាយុលើសពី ៣៥ ឆ្នាំឡើងទៅ នឹងប្រឈមនឹងជំងឺ ឬហានិភ័យជាច្រើនដល់សុខភាពដែលមានដូចជា៖

១. ជំងឺទឹកនោមផ្អែម

២. ជំងឺព្រាយក្រឡាភ្លើង (Eclampsia) មានភាគរយកើត ១/២០០

៣. ការលើសឈាម

៤. វះកាត់នៅពេលឆ្លងទន្លេ(ភាគរយខ្ពស់)

៥. កូនស្វិតក្នុងពោះ

៦. មានសុខភាពខ្សោយ។ល។

+ ចំពោះទារកដែលនៅក្នុងផ្ទៃវិញ ក៏អាចបង្កឱ្យកើតមានបញ្ហាជាច្រើនដូចជា៖

១. ការរលូត

២. អត់លូតលាស់

៣. ស្លាប់ក្នុងផ្ទៃ

៤. មានជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome(សូមមើលកម្មវិធី Dr. Talk Ep. 169)។ល។

ចំពោះស្រ្តីដែលមានបញ្ហាសុខភាព និងមានកូននៅវ័យចំណាស់ ត្រូវតែទៅពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតឱ្យបានទាំងពីរនាក់ ព្រោះអាចការពារការរលូតកូនខ្ទង់ ៨០ ភាគរយ និងការពារសរីរាង្គពីកំណើតបាន ៩០ ភាគរយ។ មុនពេលមានកូន ស្វាមី និងភរិយា គួរតមការពិសារកាហ្វេ ស្រា បារី និងជាពិសេសហាត់់ប្រាណជាប្រចាំ។ បន្ថែមពីនេះ គួររក្សាទម្ងន់ដែលបានកំណត់តាមស្តង់ដារ BMI។

ជារួម ស្ត្រី និងបុរស ដែលមានបំណងចង់មានកូន គួរតែមានការត្រួតពិនិត្យសុខភាពជាប្រចាំ តើ សុខភាពរាងកាយ និងផ្លូវចិត្តមានលក្ខណៈយ៉ាងណា? មានបញ្ហាអ្វីខ្លះ? អាចយកកូនបានឬទេ? គ្រប់យ៉ាងអាស្រ័យលើសុខភាពរបស់អ្នកទាំងពីរ ថាអាចយកកូនបាន ឬមិនអាចយកកូនបាន?


សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖