សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ១ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព។ នេះយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តរតនគិរី ដែលបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ៣ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

 
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ១ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព​។  នេះយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តរតនគិរី ដែលបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ៣ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបថា ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា គឺ​ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព នឹងអញ្ជើញចុះចែកនៅខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន ៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន ៥០០គ្រួសារ៕

សូមចុច join Telegram https://t.me/cngtvcambodia

ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី