ចិនមិនគាំទ្រអាមេរិក ចាប់ខ្លួនប្រធានាធិបតី ប្រទេសវ៉េណេស៊ុយអេឡានោះទេ

ទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងមិនគាំទ្រប្រទេសណាមួយដែលដើរតួនាទីជា "ចៅក្រមពិភពលោក" នោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃ សៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

 
ចិនមិនគាំទ្រអាមេរិក ចាប់ខ្លួនប្រធានាធិបតី ប្រទេសវ៉េណេស៊ុយអេឡានោះទេ

លោកបានថ្លែងក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យទៀតថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានការពារយ៉ាងពេញលេញក្រោមច្បាប់អន្តរជាតិ។

គួររម្លឹងថា ក្រោយការចាប់ខ្លួនលោក ម៉ាឌូរ៉ូ មានប្រតិកម្មជាច្រើនពីសំណាក់សហគមន៍អន្តរជាតិ និងមេដឹកនាំនៃបណ្តាប្រទេសធំៗ នៅលើពិភពលោក ដោយចេញមកថ្កោលទោស ចំពោះទង្វើឈ្លានពានយ៉ាងកំរោលរបស់ក្រុងវ៉ាស៊ីនតោនទៅលើប្រទេសវ៉េណេស៊ុយអេឡា៕

សូមចុច join Telegram https://t.me/cngtvcambodia ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070

ប្រភព៖  Reuters