កម្មវិធី "ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ"
នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ សមាគមមិត្តយើងបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅសណ្ឋាគារសុខាភ្នំពេញ។

ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» (Skills Voucher Program for the Informal Economy) នេះនឹងជួយបង្កើនជំនាញ បង្កើនឱកាស ក៏ដូចជាបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាពផងដែរ ។ ជាពិសេសធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជំនាញស្តង់ដា ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងមានភាពប្រកួតប្រជែង។
——————
Program Launch: “Skills Voucher Program for the Informal Economy”
On the morning of Monday, January 19, 2026, the Mett Yeung Association participated in the official launch of the national program titled “Skills Voucher Program for the Informal Economy” at the Sokha Phnom Penh Hotel.
The official launch of the “Skills Voucher Program for the Informal Economy” is designed to enhance skills, increase opportunities, and boost incomes for citizens. This initiative aims to reduce poverty, improve living standards, and promote national economic development sustainably. Additionally, it seeks to equip workers in the informal economy with standardized, quality skills that meet labor market demands and enhance their competitiveness.









































