ប្រធានបទ៖ ការព្យាបាល និងរក្សាសម្ជស្សដោយប្រើបច្ចេកវិទ្យាទំនើប

Alma Hybrid គឺជាម៉ាស៊ីនឡាស៊ែរថែរក្សាស្បែកបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ និងដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលរួមបញ្ចូលនូវបច្ចេកវិទ្យាខ្លាំងៗចំនួន ៣ ប្រភេទក្នុងម៉ាស៊ីនតែមួយ ដើម្បីជួយស្តារ និងបង្កើនគុណភាពស្បែក ព្រមទាំងជួយដោះស្រាយបញ្ហាបានច្រើនយ៉ាង។

 
ប្រធានបទ៖ ការព្យាបាល និងរក្សាសម្ជស្សដោយប្រើបច្ចេកវិទ្យាទំនើប

តើការព្យាបាលសម្ផស្សមានប៉ុន្មានប្រភេទ?

នៅក្នុងវិស័យសម្ផស្ស ការព្យាបាលមានច្រើនសណ្ឋាន និងច្រើនប្រភេទ។ ចំណុចសំខាន់ដែលវេជ្ជបណ្ឌិត ចាន់ ចរិយាបានលើកមកចែករំលែកមាន ០២ គឺ៖

1.  ការថែរក្សាសម្រស់ដែលមានស្រាប់ឱ្យស្រស់ស្អាតក្មេងជាងវ័យ

2.  ការព្យាបាល និងទប់ស្តាត់បញ្ហាដែលកំពុងមានឱ្យប្រសើរឡើងវិញ។

តើបច្ចេកវិទ្យានៅក្នុងវិស័យសម្ផស្សជឿនលឿនដល់កម្រិតណា?

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែព្យាយាមដើរឱ្យទាន់សម័យកាលនៃប្រទេសដទៃទៀតដែលមានសំភារះ គ្រឿងបច្ចេកវិទ្យាទំនើបៗទាន់សម័យ។

តើលោកស្រីវេជ្ជបណ្ឌិត មានគោលការណ៍អ្វីខ្លះ ក្នុងការជ្រើសរើស Alma Hybrid យកមកប្រើប្រាស់?

លោកស្រីវេជ្ជបណ្ឌិតបានបញ្ចាក់ថា ទំនើបកម្មនៅក្នុងវិស័យសម្ផស្សពិតជាជឿនលឿន ប៉ុន្តែនៅក្នុងការព្យាបាល បច្ចេកវិទ្យាត្រូវតែអាចសម្រប និងបទបែនតាមការព្យាបាល!

ដូច្នេះការជ្រើសរើសបច្ចេកវិទ្យាមកព្យាបាល គឺត្រូវតែផ្តោតទៅលើប្រសិទ្ធភាព សុវត្តិភាព និងអាចស្របតាមគោលការណ៍ ការព្យាបាលរបស់លោកស្រីវេជ្ជបណ្ឌិតដោយផ្ទាល់ ព្រោះលោកស្រីប្រកាន់ខ្ចាប់នូវ គោលការណ៍ “One Face, One Treatment” បច្ចេកវិទ្យាដែលលោកស្រីយកមកប្រើប្រាស់ត្រូវតែអាចបទបែន និងអាចអនុវត្តទៅតាមគោលបំណង និង Treatment Plan ដែលលោកស្រីបាន Customized ទៅតាមបញ្ហាស្បែកអតិថិជនលោកស្រីជាចម្បង។

ជាក់ស្តែងលោកស្រីវេជ្ជបណ្ឌិតក៏បានចែករំលែក ពីបច្ចេកវិទ្យារបស់ Alma Hybrid គឺ មាន Hand Pieces សំខាន់ៗ 03 ដូចជា៖

•CO2 Laser (ឡាស៊ែរ CO2): ផ្តោតទៅលើការព្យាបាលដែលប្រកបដោយប្រសិទ្ធភាពខ្ពស់។

•1570nm Laser (ឡាស៊ែរ 1570): ជ្រាបចូលជ្រៅនិងជំរុញទៅលើការស្តារគុណភាពស្បែកបានខ្ពស់បំផុត។

•IMPACT: ជាបច្ចេកវិទ្យាដ៏ឆ្លាតវៃដើម្បី "បញ្ចូន" ទឹកសេរ៉ូម ឬវីតាមីនឱ្យជ្រាបចូលទៅក្នុងស្បែកបានកាន់តែជ្រៅ និងមានប្រសិទ្ធភាពខ្ពស់។

អត្ថប្រយោជន៍នៃការព្យាបាលដោយអនុវត្តជាមួយម៉ាស៊ីន Laser ជំនាន់ថ្មី Alma Hybrid នេះ អាចជួយដោះស្រាយបញ្ហាបានយ៉ាងច្រើនដូចជា៖

 •បំបាត់ស្នាម: ផ្តោតទៅលើការស្តារគុណភាពស្បែកយ៉ាងមានប្រសិទ្ធភាព ដូចជាស្នាមមុន ស្នាមខ្មូត (Acne Scars), ស្នាមដោយសារការវះកាត់ និងបញ្ហាសង្វារ

 •ជួយកាត់សាច់ដុះ ប្រជ្រុយ និងឬសលើរាងកាយ

 •កាត់បន្ថយស្នាមជ្រួញ: បំបាត់ស្នាមផ្តត់តូចៗ និងស្នាមជ្រួញនានាលើផ្ទៃមុខធ្វើឱ្យផ្ទៃមុខក្មេងជាងវ័យ

 •ជួយលើកបណ្តឹង និងបង្ហាប់ស្បែក: ជួយឱ្យស្បែកដែលយារធ្លាក់ត្រលប់មកតឹងណែនឡើងវិញ

•បង្រួមរន្ធញើស: ជួយបណ្តុះ Collagen ជួយស្តារគុណភាពស្បែក ធ្វើឱ្យផ្ទៃមុខភ្លឺហ្មត់រលោងស្អាត និងក្មេងជាងវ័យ។

លើសពីនេះមុខងាររបស់ Fractional co2 laser និង 1570 laser ធ្វើការរួមគ្នាក្នុងពេលតែមួយដើម្បី ស្តារ និងបង្កើនគុណភាពស្បែក ! ជាលទ្ធផលគឺលោកអ្នក និងទទួលលទ្ធផលល្អបំផុត។

អនុសាសាន៍បន្ថែម៖

លោកស្រីវេជ្ជបណ្ឌិត ចាន់ ចរិយា បានផ្តល់អនុសាសន៍ណែនាំថា នៅពេលលោកអ្នកមានបញ្ហាស្បែកណាមួយ ហើយចង់ស្វែងរកដំណោះស្រាយ សូមស្វែងរកការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន ដើម្បីស្វែងយល់ពីមូលហេតុពិតប្រាកដនៃបញ្ហា។

សូមកុំជ្រើសរើសការព្យាបាលដោយផ្អែកលើតម្លៃ ឬជឿតាមការផ្សព្វផ្សាយ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ និងផលវិបាកនានានៅអំឡុងពេលព្យាបាល