ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធសំណើរបស់លោក Putin ក្នុងការបន្តកិច្ចព្រមព្រៀង New START

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធសំណើរលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលចង់ឱ្យប្រទេសទាំងពីរបន្តអនុវត្តតាមដែនកំណត់នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START រយៈពេលមួយឆ្នាំទៀត បន្ទាប់ពីសន្ធិសញ្ញានេះបានផុតកំណត់។

 
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធសំណើរបស់លោក Putin ក្នុងការបន្តកិច្ចព្រមព្រៀង New START

លោក Trump បានសរសេរនៅក្នុងការបង្ហោះមួយនៅលើបណ្តាលសង្គម Truth Social ថា ជំនួសឱ្យការពង្រីក "New START (ញ៉ូវស្តាត) យើងគួរតែមានអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មី ប្រសើរឡើង និងទំនើបកម្មជាងមុនដែលមានរយៈពេលយូរអង្វែងទៅថ្ងៃអនាគត"។

លោក Putin បានស្នើឱ្យភាគីទាំងពីរបន្តរក្សាចំនួនផលិតក្បាលគ្រាប់នុយក្លេអ៊ែរត្រឹម ,៥៥០ គ្រាប់ និងប្រព័ន្ធដឹកជញ្ជូន (មីស៊ីល យន្តហោះ និងនាវាមុជទឹក) ចំនួន ៧០០ គ្រឿង ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១០ ដដែល។

លោក Trump បានហៅ New START ថាជា "កិច្ចព្រមព្រៀងដែលចរចាបានយ៉ាងអន់" និងបានចោទប្រកាន់ថាមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ជាពិសេសបន្ទាប់ពីលោក Putin បានផ្អាកការចុះត្រួតពិនិត្យផ្ទាល់កាលពីឆ្នាំ ២០២៣។

សូមជម្រាបថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធចុងក្រោយបង្អស់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ហើយកិច្ចព្រមព្រៀងនេះត្រូវបានបន្តម្តងរួចមកហើយរយៈពេល ៥ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយលោក Putin និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden៕

ប្រភព៖ Reuters

ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070