លោក ដូណាល់ ត្រាំ ប្រកាសយ៉ាងមានទំនុកចិត្តថា សហរដ្ឋអាមេរិកកំពុងឈានចូលដល់ "យុគសម័យមាស"

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានថ្លែងក្នុងសុន្ទរកថាដែលមានរយៈពេលជិត ២ ម៉ោង ដោយបានប្រកាសយ៉ាងមានទំនុកចិត្តថា សហរដ្ឋអាមេរិកកំពុងឈានចូលដល់ "យុគសម័យមាស"។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

 
លោក ដូណាល់ ត្រាំ ប្រកាសយ៉ាងមានទំនុកចិត្តថា សហរដ្ឋអាមេរិកកំពុងឈានចូលដល់

លោកប្រធានាធិបតី ត្រាំ បានលើកឡើងពីសមិទ្ធផលសេដ្ឋកិច្ចរបស់លោក ដោយបានអះអាងថា រដ្ឋបាលរបស់លោកបានធ្វើឱ្យអតិផរណាយឺតយ៉ាវជាងមុន ជំរុញឱ្យទីផ្សារភាគហ៊ុនហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ និងបានអនុម័តច្បាប់កាត់បន្ថយពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោកបានថ្លែងទៅកាន់សភាថា៖ «ប្រទេសជាតិរបស់យើងបានត្រឡប់មកវិញហើយ គឺធំជាងមុន ល្អជាងមុន មានបានជាងមុន និងរឹងមាំជាងមុនមិនធ្លាប់មាន»









ប្រភព៖ CNA