រ៉េខាងត្បូងបដិសេធចំពោះសេចក្តីរាយការណ៍ថា មានការតវ៉ាពីសហរដ្ឋអាមេរិក ជុំវិញការលើកឡើងអំពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ នេះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចេញមុខបញ្ជាក់ជាផ្លូវការថា ខ្លួនមិនបានដឹង ឬមិនទាន់ទទួលបានការតវ៉ាណាមួយពីសំណាក់សហរដ្ឋអាមេរិកនោះទេ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ជុំវិញសមត្ថភាព និងការគំរាមកំហែងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

 
រ៉េខាងត្បូងបដិសេធចំពោះសេចក្តីរាយការណ៍ថា មានការតវ៉ាពីសហរដ្ឋអាមេរិក ជុំវិញការលើកឡើងអំពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

ការចេញមុខមកបកស្រាយនេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយចំនួនបានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានបង្ហាញការមិនពេញចិត្ត និងបានដាក់ការតវ៉ាចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីកូរ៉េខាងត្បូងម្នាក់ ដែលហាក់ដូចជាមានជំហរខុសប្លែកពីគោលការណ៍រួមរបស់សម្ព័ន្ធមិត្ត។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពរឹងមាំ និងមានការយោគយល់គ្នាខ្ពស់។ ភាគីទាំងពីរនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានរំលឹកផងដែរថា រាល់យុទ្ធសាស្ត្រឆ្លើយតបទៅនឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង គឺតែងតែធ្វើឡើងតាមរយៈកិច្ចពិភាក្សា និងការព្រមព្រៀងគ្នារវាងសេអ៊ូល និងវ៉ាស៊ីនតោន ជាដរាប។
ស្ថានការណ៍នេះ បានកើតឡើងចំពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការប្រែប្រួលនៃតុល្យភាពអំណាច និងការប្រកួតប្រជែងសព្វាវុធនៅអាស៊ីបូព៌ា៕

North Korea's Kim Jong Un observes a ground ejection test of a high-output solid-fuel engine using carbon fiber composite materials

ប្រភព៖ Reuters