ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីកម្ពស់ ៨ ជាន់ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដើម្បីពង្រឹងសមត្ថភាពផ្ដល់សេវាថែទាំសុខភាពផ្នែកសម្ភព រោគស្ត្រី និងការពិនិត្យអមវេជ្ជសាស្ត្រ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។

 
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកសម្ភព និងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

No photo description available.

អគារនេះមានកម្ពស់ ៨ជាន់ មានចំនួន ១០២បន្ទប់ អាចដាក់គ្រែបានចំនួន ១២០ ក្នុងនោះបន្ទប់សម្រាលចំនួន ២ បន្ទប់វះកាត់ ចំនួន ២ និងបន្ទប់ថែទាំមុន និងក្រោយសម្រាល ចំនួន ៣០ ស្មើនឹង ៧០គ្រែ សមិទ្ធផលថ្មីនេះនឹងក្លាយជាជំហ៊ានដ៏សំខាន់មួយ ឆ្ពោះទៅមុខក្នុងការថែទាំស្ត្រី ទារក និងកុមារ។

សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានអញ្ជើញចូលរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ុក ធាវី និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

May be an image of one or more people and textMay be an image of hospital and textMay be an image of hospital and textNo photo description available.

ប្រភព៖ ក្រសួងសុខាភិបាល