ការព្រមានអំពី “ ភ្លៀងអាស៊ីត” នៅអុីរ៉ង់ ក្រោយផ្ទុះទីតាំងស្តុកប្រេងចំនួន ៥ កន្លែង

កងកម្លាំងអុីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងស្តុកទុកប្រេងយ៉ាងតិចចំនួន ៥ កន្លែងនៅជុំវិញទីក្រុងតេហេរ៉ង់ ប្រទេសអុីរ៉ង់កាលពីយប់ថ្ងៃទី ៧ និងព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦។

 
ការព្រមានអំពី “ ភ្លៀងអាស៊ីត” នៅអុីរ៉ង់ ក្រោយផ្ទុះទីតាំងស្តុកប្រេងចំនួន ៥ កន្លែង

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Al Jazeera សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានចេញសេចក្តីប្រកាសអាសន្នដល់ប្រជាពលរដ្ឋ អំពីហានិភ័យនៃ "ភ្លៀងអាស៊ីត " ដែលអាចកើតមានឡើង បន្ទាប់ពីមានការផ្ទុះឆេះទីតាំងស្តុកប្រេងយ៉ាងសន្ធោសន្ធៅនេះ។

ភ្នាក់ងារជំនាញបានបញ្ជាក់ថា នៅពេលមានភ្លៀងធ្លាក់ វានឹងក្លាយទៅជា "ភ្លៀងអាស៊ីត" ដែលមានជាតិពុលខ្ពស់ អាចបង្កឱ្យមានការរលាកស្បែក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងប្រព័ន្ធដកដង្ហើម។ ក្នុងស្ថានភាពអាសន្ននេះ អាជ្ញាធរបានអំពាវនាវដល់សាធារណជន សូមស្នាក់នៅក្នុងផ្ទះឱ្យបានជាប់លាប់ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ និងចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយទឹកភ្លៀង។

ប្រសិនបើស្បែកមានការប៉ះពាល់ជាមួយទឹកភ្លៀង ត្រូវលាងសម្អាតជាមួយទឹកត្រជាក់ជាបន្ទាន់។ ចំពោះសម្លៀកបំពាក់ដែលជោកដោយទឹកភ្លៀង ត្រូវដោះចេញ រួចដាក់ក្នុងថង់ប្លាស្ទិក ហើយចងមាត់ឱ្យជិតដើម្បីការពារការសាយភាយសារធាតុពុល៕








ប្រភព៖ Al Jazeera