គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨ករណី

ក្រសួងមហាផ្ទៃ៖ ក្នុងរយៈពេល ៧ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨ករណី។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។

 
គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨ករណី

ករណីអគ្គិភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ដូចជា រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងខេត្តស្វាយរៀង។

គួររម្លឹកថា ក្នុងឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យកើតឡើង ៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ របួសធ្ងន់ ស្រាល៤៦នាក់ ឆាបឆេះផ្ទះសំបែងប្រជាពលរដ្ឋ ៥៩៩ខ្នង និងមានទីតាំងខូចខាតជាច្រើនទៀត។

ដើម្បីបង្ការគ្រោះអគ្គិភ័យ សូមប្រជាពលរដ្ឋ ទុកដាក់សារធាតុងាយឆេះ ឬងាយផ្ទុះគ្រប់ប្រភេទរួមមាន ប្រេងឥន្ទនៈ ហ្គាស ឬឧស្ម័នឱ្យបានត្រឹមត្រូវ ឬដាក់ឱ្យឆ្ងាយពីប្រភពភ្លើង ឬប្រភពកម្ដៅ និងមុនពេលចេញពីផ្ទះត្រូវតែបិទប្រព័ន្ធអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ឱ្យបានត្រឹមត្រូវ៕














ប្រភព៖ មន្ត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ