លោក គីម ជុងអ៊ុន បង្ហាញមុខកូនស្រីរបស់ខ្លួន ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតសព្វាវុធ
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបញ្ចេញរូបភាពដ៏គួរឱ្យចាប់អារម្មណ៍មួយនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំ កំពូល លោក គីម ជុងអ៊ុន (Kim Jong Un) ទៅកាន់រោងចក្រផលិតសព្វាវុធដ៏សំខាន់មួយក្នុងប្រទេស។
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបញ្ចេញរូបភាពដ៏គួរឱ្យចាប់អារម្មណ៍មួយនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន (Kim Jong Un) ទៅកាន់រោងចក្រផលិតសព្វាវុធដ៏សំខាន់មួយក្នុងប្រទេស។
អ្វីដែលជាចំណុចទាក់ទាញបំផុតនៅក្នុងដំណើរទស្សនកិច្ចនេះ គឺវត្តមានរបស់កូនស្រីវ័យជំទង់របស់លោក គឺកញ្ញា គីម ជូអេ (Kim Ju Ae) ដែលបានអមដំណើរ ដើម្បីចុះត្រួតពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម និងគ្រឿងយុទ្ធោបករណ៍នានា។ បន្ថែមពីនេះលោក គីម ជុងអ៊ុន ក៏បានសាកល្បងបាញ់កាំភ្លើងខ្លីដោយផ្ទាល់ដៃផងដែរ។
យោងតាមក្រុមអ្នកវិភាគអន្តរជាតិ ការបង្ហាញមុខកូនស្រី លោក គីម ជុងអ៊ុន ក្នុងទីតាំងយោធាបែបនេះ គឺជាសញ្ញានយោបាយដ៏សំខាន់មួយ ដើម្បីបញ្ជាក់ពីអំណាចបន្តវេនរបស់ "ត្រកូលគីម" ដែលបានគ្រប់គ្រងប្រទេសកូរ៉េខាងជើង ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរមក។
អ្នកជំនាញបានលើកឡើងថា នៅក្នុងសង្គមកូរ៉េខាងជើង ការបង្ហាញភាពស្មោះត្រង់ដាច់ខាតចំពោះមេដឹកនាំ គឺជាកត្តាចាំបាច់បំផុត។ ប្រជាជន និងមន្ត្រីគ្រាក់ៗ តែងតែបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់សកម្មភាពរបស់មេដឹកនាំ ដើម្បីចៀសវាងការចោទប្រកាន់ថាជា "អ្នកប្រឆាំងបដិវត្តន៍" ដែលអាចប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ៕


ប្រភព៖ Reuters


















