ម៉ាឡេស៊ីត្រៀមដាក់កម្រិតការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារ និងយុវជន ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសដាក់ចេញនូវវិធានការផ្លូវច្បាប់ដ៏តឹងរ៉ឹង ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត ជាពិសេសសម្រាប់កុមារ និងយុវជន ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានពីពិភពឌីជីថល។
រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ ដើម្បីការពារសុវត្ថិភាពកុមារនៅលើពិភពឌីជីថល ដែលវិធានការនេះអាចនឹងឈានដល់ការហាមឃាត់យុវជនមិនឱ្យប្រើប្រាស់បណ្តាញសង្គមតែម្តង។យោងតាមការចុះផ្សាយរបស់ Channel News Asia រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា ខ្លួនកំពុងសិក្សាលើលទ្ធភាពនៃការដាក់កម្រិត ឬហាមឃាត់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ មិនឱ្យមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួន។ វិធានការនេះធ្វើឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាសុខភាពផ្លូវចិត្ត ការបៀតបៀនតាមអ៊ីនធឺណិត (Cyberbullying) និងខ្លឹមសារអាសអាភាសដែលប៉ះពាល់ដល់យុវជន។រដ្ឋាភិបាលម៉ាឡេស៊ីតម្រូវឱ្យក្រុមហ៊ុនយក្សដូចជា Meta, TikTok និង X ត្រូវតែមានប្រព័ន្ធត្រួតពិនិត្យអាយុអ្នកប្រើប្រាស់ឱ្យបានច្បាស់លាស់។ ប្រសិនបើក្រុមហ៊ុនទាំងនេះមិនអនុវត្តតាម ពួកគេអាចនឹងប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរ ឬការដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការនៅក្នុងប្រទេស។សូមជម្រាបថា ចាប់ពីឆ្នាំ ២០២៥ ទៅ គ្រប់បណ្តាញសង្គមដែលមានអ្នកប្រើប្រាស់លើសពី ៨ លាននាក់ក្នុងប្រទេសម៉ាឡេស៊ី ត្រូវតែសុំអាជ្ញាប័ណ្ណប្រតិបត្តិការប្រចាំឆ្នាំ ដើម្បីធានាថាពួកគេគោរពតាមស្តង់ដារសុវត្ថិភាពកុមារ៕

ប្រភព៖ Channel News Asia


















