អុីស្រាអែល បើកការវាយប្រហារលើទីក្រុងតេអេរ៉ង់ និងបេរូត ខណៈអុីរ៉ាក់កាន់តែធ្លាក់ជ្រៅក្នុងភ្លើងសង្គ្រាម

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតមួយនៅថ្ងៃនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើរដ្ឋធានីនៃប្រទេសអុីរ៉ង់ និងលីបង់។

 
អុីស្រាអែល បើកការវាយប្រហារលើទីក្រុងតេអេរ៉ង់ និងបេរូត ខណៈអុីរ៉ាក់កាន់តែធ្លាក់ជ្រៅក្នុងភ្លើងសង្គ្រាម

យោងតាមសេចក្តីរាយការណ៍ពី CNA អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើគោលដៅយោធានៅក្នុងទីក្រុងតេអេរ៉ង់ (Tehran) និងតំបន់ជាយក្រុងបេរូត (Beirut)។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការសងសឹកដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈមកម្ល៉េះ។

ការរីករាលដាលដល់អ៊ីរ៉ាក់ កំពុងត្រូវបានទាញឱ្យចូលក្នុងសង្គ្រាមកាន់តែជ្រៅ បន្ទាប់ពីមានការវាយប្រហារដោយដ្រូន និងរ៉ុក្កែតទៅលើស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ (Baghdad)

នៅលីបង់ មនុស្សជាង ១ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលអ៊ីរ៉ង់មានមនុស្សប្រហែល ៣.២ លាននាក់កំពុងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់។

សង្រ្គាមនេះបណ្តាលឲ្យមានផលប៉ះពាល់សេដ្ឋកិច្ច ធ្វើឲ្យតម្លៃប្រេងពិភពលោកបានហក់ឡើងជាង ៤០% ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ ការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខថាមពលសកល។

សូមជម្រាបថា គិតត្រឹមពេលនេះ មនុស្សរាប់រយនាក់បានស្លាប់បាត់បង់ជីវិត ហើយអ៊ីរ៉ង់បានអះអាងថា ខ្លួនបានបាញ់មីស៊ីលប្រហែល ៧០០ គ្រាប់ និងដ្រូនជាង ៣,៦០០ គ្រឿង តបតទៅវិញ៕




 


ប្រភព៖ CNA