ពិភពលោកកំពុងអ៊ុតមើលឱសានវាទរបស់លោក ត្រាំ ខណៈអុីរ៉ង់ប្រកាសមិនចុះចាញ់ និងត្រៀមបើក ការវាយបតត្រឡប់ទៅវិញ

ស្ថានការណ៍សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចរសើបបំផុតនៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នេះ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្រកាសទាត់ចោលជាផ្លូវការនូវ "ឱសានវាទ" របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

 
ពិភពលោកកំពុងអ៊ុតមើលឱសានវាទរបស់លោក ត្រាំ ខណៈអុីរ៉ង់ប្រកាសមិនចុះចាញ់ និងត្រៀមបើក ការវាយបតត្រឡប់ទៅវិញ

កាលពីម្សិលមិញ លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម ដោយទុកពេលឱ្យអ៊ីរ៉ង់ត្រឹមថ្ងៃអង្គារស្អែកនេះ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងត្រូវទទួលរងនូវភ្លើងនរកតាមរយៈការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងស្ពានសំខាន់ៗទូទាំងប្រទេស។
ជាការឆ្លើយតប មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ បានហៅការគំរាមកំហែងនេះថាជាសកម្មភាពដ៏ល្ងង់ខ្លៅ និងគ្មានតុល្យភាព។ អ៊ីរ៉ង់បានព្រមានត្រឡប់ទៅវិញថា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហារលើគោលដៅស៊ីវិលនោះ អ៊ីរ៉ង់នឹងបើកការវាយបកវិញយ៉ាងខ្លាំងក្លាបំផុត ដែលលោកបានប្រើពាក្យថា "ទ្វារនរកនឹងបើកចាំទទួលអ្នកវិញដូចគ្នា"។
ខណៈពេលដែលឱសានវាទជិតមកដល់ ស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិកាន់តែអាក្រក់ទៅៗ៖មានសេចក្តីរាយការណ៍អំពីការផ្ទុះអាវុធយ៉ាងខ្លាំងពីការវាយប្រហារតាមអាកាសនៅព្រឹកព្រលឹមថ្ងៃនេះ។មីស៊ីលរបស់អ៊ីរ៉ង់បានធ្លាក់ចំអគារស្នាក់នៅកម្ពស់ ៧ ជាន់ ក្នុងក្រុង Haifa បណ្តាលឱ្យមនុស្សជាច្រើនរងរបួស។ ប្រទេសអារ៉ាប់រួម (UAE) និងគូវ៉ែត បានប្រកាសអាសន្ន និងប្រើប្រាស់ប្រព័ន្ធការពារអាកាសដើម្បីស្ទាក់ចាប់ដ្រូន និងមីស៊ីលជាបន្តបន្ទាប់។
បញ្ហានេះបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ភ្លាមៗ ខណៈដែលច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ត្រូវបានបិទជិតស្ទើរតែទាំងស្រុងសម្រាប់នាវាដឹកប្រេងអន្តរជាតិ៕

Trump says Iran has 48 hours to make deal as search for US pilot continues

ប្រភព៖Al Jazeera English