ប្រទេសចិនសាកល្បងយន្តហោះដែលអាចចតលើផ្ទៃសមុទ្របានយ៉ាងជោគជ័យ

ប្រទេសចិន៖ ចិនបានអភិវឌ្ឍន៏យន្តហោះខ្នាតធំ AG600 របស់ខ្លួនដែលអាចចតលើផ្ទៃសមុទ្រ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យន្តហោះខ្នាតធំនេះបានហោះចេញពីផ្ទៃសមុទ្រនៃឆ្នេរឈីងតាវ (Qingdao) នៅខេត្តសានទុង (Shandong) ដែលត្រូវបានគេមើលឃើញថាជាការបោះជំហានទៅមុខយ៉ាងសំខាន់នៃគំម្រោងយន្តហោះខ្នាតយក្សប្រភេទ AG600។

 
ប្រទេសចិនសាកល្បងយន្តហោះដែលអាចចតលើផ្ទៃសមុទ្របានយ៉ាងជោគជ័យ
ប្រទេសចិនសាកល្បងយន្តហោះដែលអាចចតលើផ្ទៃសមុទ្របានយ៉ាងជោគជ័យ

AG600 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិនហៅកាត់ថា (AVIC) ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការសង្គ្រោះបន្ទាន់ ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសចិន។ វាមានសមត្ថភាពក្នុងការបំពេញបេសកម្មផ្សេងៗ រួមមានការប្រឆាំងនឹងភ្លើងឆេះ និងការជួយសង្គ្រោះតាមផ្ទៃទឹក។

គួររម្លឹកផងដែរថា ការហោះហើរសាកល្បងនេះ គឺជាជំហានបន្ទាប់ក្នុងការអភិវឌ្ឍយន្តហោះប្រភេទនេះ បន្ទាប់ពីធ្វើការហោះហើរសាកល្បងរួចមកហើយកាលពីឆ្នាំ២០១៧ និង២០១៨៕

 

ប្រភព៖ Xinhua ប្រែសម្រួល៖ កង ស្រីលីន