កុងហ្គោ ប្រកាសថាថាចំនួនអ្នកឆ្លងជំងឺអេបូឡាបានកើនឡើងជាបន្តបន្ទាប់ក្នុងខេត្តចំនួន ៣!

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ដោយផ្អែកលើទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសពីការរកឃើញករណីឆ្លងវីរុសអេបូឡា (Ebola) ដែលត្រូវបានបញ្ជាក់ជាផ្លូវការ បានកើនឡើងរហូតដល់ ៣២១ករណីហើយ ដោយបានឆ្លងរាលដាលពាសពេញខេត្តចំនួន ៣រួមមានខេត្ត អុីទូរី (Ituri) ភាគខាងជើងគីវូ (North Kivu) និងភាគខាងត្បូងគីវូ (South Kivu)។

 
កុងហ្គោ ប្រកាសថាថាចំនួនអ្នកឆ្លងជំងឺអេបូឡាបានកើនឡើងជាបន្តបន្ទាប់ក្នុងខេត្តចំនួន ៣!

យោងតាមទិន្នន័យចុងក្រោយពីអាជ្ញាធរសុខាភិបាលកុងហ្គោ គិតមកទល់ពេលនេះ ក្នុងចំណោមករណីវិជ្ជមានទាំង ៣២១នាក់ មានអ្នកជំងឺចំនួន ៤៨ នាក់បានបាត់បង់ជីវិតរួចទៅហើយ ខណៈដែលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកំពុងបន្តជួយសង្គ្រោះអ្នកជំងឺដែលនៅសេសសល់យ៉ាងយកចិត្តទុកដាក់បំផុត។
ការកើនឡើងនៃចំនួនអ្នកឆ្លង និងការរីករាលដាលឆ្លងខេត្ត បាននិងកំពុងធ្វើឱ្យអាជ្ញាធរដែនដី រួមទាំងអង្គការសុខភាពពិភពលោក (WHO) បង្កើនការប្រកាសអាសន្ន និងពន្លឿនការដាក់ចេញនូវវិធានការណ៍ឆ្លើយតបជាបន្ទាន់។ជាមួយគ្នានេះ សហព័ន្ធ CEPI បានប្រកាសផ្តល់ថវិកាបន្ទាន់ប្រមាណ ៦០ លានដុល្លារសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុនឱសថល្បីៗ រួមមានក្រុមហ៊ុន Moderna ជាដើម ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំងការពារវីរុសអេបូឡាប្រភេទថ្មីនេះឱ្យបានលឿនបំផុតក្នុងរយៈពេលប៉ុន្មានខែខាងមុខ ៕

ប្រភព៖Reuters