ចាប់បានជនសង្ស័យ១៦នាក់ហើយ ពាក់ព័ន្ធនឹងករណីផ្ទុះឃ្លាំងនៅប្រទេសលីបង់

បេរូត៖ អាជ្ញាធរប្រទេសលីបង់បានចាប់ខ្លួនមនុស្ស ១៦នាក់ក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំង ផ្ទុកជាតិគីមីនៅកំពង់ផែមួយក្នុងទីក្រុងបេរូត (Beirut) ហើយក្នុងចំណោមជនសង្ស័យទាំងនេះ ក៏មាន អ្នកចាត់ការទូទៅកំពង់ផែម្នាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
ចាប់បានជនសង្ស័យ១៦នាក់ហើយ ពាក់ព័ន្ធនឹងករណីផ្ទុះឃ្លាំងនៅប្រទេសលីបង់
ចាប់បានជនសង្ស័យ១៦នាក់ហើយ ពាក់ព័ន្ធនឹងករណីផ្ទុះឃ្លាំងនៅប្រទេសលីបង់

ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសលីបង់ មិនទាន់បញ្ជាក់អត្តសញ្ញាណរបស់ជនសង្ស័យទាំងនោះនៅឡើយទេ ហើយអាជ្ញាធរកំពុងសួរចម្លើយមន្ត្រីកំពង់ផែ និងមន្ត្រីគយជាង ១៨នាក់ និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងការងារថែទាំឃ្លាំងស្តុកសារធាតុគីមីនោះ។

សូមជម្រាបផងដែរថា មនុស្ស ដែលបានស្លាប់ក្នុងឧប្បទ្ទហេតុផ្ទុះឃ្លាំងនេះមានយ៉ាងតិច ១៤៥ នាក់ និង៥០០០នាក់ រងរបួស ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន ខណៈមនុស្សរហូតដល់ជាង៣០ម៉ឺននាក់បាត់បង់ផ្ទះសម្បែងទាំងស្រុង៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន