សួស វីហ្សា ប្រាប់ពីមូលហេតុស្ងាត់ពីសិល្ប:មួយរយ: បន្ទាប់ពីជាសះស្បើយកូវីដ១៩

បើនិយាយដល់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសតារាស្រីសំលេងផ្អែម ស្រទន់ អ្នកនាង សួស វីហ្សា គឺជាតារាស្រីដែលមានប្រជាប្រិយភាព ហើយក៏ជាតារាដែលធ្លាប់វិជ្ជមានកូវីដ១៩ផងដែរ ។

 
សួស វីហ្សា ប្រាប់ពីមូលហេតុស្ងាត់ពីសិល្ប:មួយរយ: បន្ទាប់ពីជាសះស្បើយកូវីដ១៩
សួស វីហ្សា ប្រាប់ពីមូលហេតុស្ងាត់ពីសិល្ប:មួយរយ: បន្ទាប់ពីជាសះស្បើយកូវីដ១៩
សួស វីហ្សា ប្រាប់ពីមូលហេតុស្ងាត់ពីសិល្ប:មួយរយ: បន្ទាប់ពីជាសះស្បើយកូវីដ១៩
សួស វីហ្សា ប្រាប់ពីមូលហេតុស្ងាត់ពីសិល្ប:មួយរយ: បន្ទាប់ពីជាសះស្បើយកូវីដ១៩

ក្រៅពីជោគជ័យក្នុងវិស័យសិល្ប: តារាស្រីរូបនេះ ក៏បានសាងគ្រួសាររស់នៅយ៉ាងមានសុភមង្គល ។ 
សូមរំលឹកថា តារាចម្រៀង សួស វីហ្សា បានទៅធ្វើតេស្តរកកូវីដ១៩ លើកទី១ នៅថ្ងៃទី៩ មីនា ជាមួយលទ្ធផលអវិជ្ជមាន និងលើកទី២ នៅថ្ងៃទី១៧ មីនា ក៏ទទួលលទ្ធផលអវិជ្ជមានដែរ ស្រាប់តែទៅធ្វើតេស្ដលើកទី៣ បង្ហាញថា វិជ្ជមានកូវីដ១៩ តែម្ដង។

យ៉ាងណាមិចបន្ទាប់ពីអ្នកនាងទទួលបានការព្យាបាលជាសះស្បើយពីជំងឺ កូវីដ ១៩ មានសុខភាពល្អធម្មតាវិញ សង្កេតឃើញថាអ្នកនាង សួស វីហ្សា ហាក់មិនសូវបានបង្ហាញមុខលើឆាកតន្រ្តីដូចមុនៗទេ ។
បែលជាឃើញអ្នកនាងយកពេលមករកសុីតាមអនឡាញទៅវិញ ហើយនេះជាមូលហេតុអ្នកនាងបានបកស្រាយលើ គណនីហ្វេសបុកផ្ទាល់ខ្លួនថា “ញុំទើបតែជួបអារម្មណ៍បែកបាក់ បាត់បង់ ព្រាត់ប្រាស់ ភ័យខ្លាចតក់ស្លុតមិនទាន់បាត់នៅឡេីយទេ។ ដោយសារជំងឺ(COVID-19)ហេតុនេះទេីបខ្ញុំគ្មានភាពក្លាហានក្នុងការទទួលការងារនៅឡេីយទេ នាងខ្ញុំក៏សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ(អគ្គនាយកក្រុមហ៊ុនហង្សមាស) នឹងMy lovely boss(ចែគីមលាង)ដែលលោកតែងតែយោគយល់នឹងយល់ព្រមអនុញ្ញាតឲ្យខ្ញុំសម្រាកពីការងារក្នុងរយៈពេលវែង ក៏សូមអរគុណដល់បងៗនឹងបណ្តាស្ថានីយ៍ទូរទស្សន៍នានានឹងក្រុមហ៊ុនតូចធំទាំងអស់ដែលគាត់សុខចិត្តរង់ចាំការវិលត្រឡប់របស់ខ្ញុំ។ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា Sous VisaEdit captionថ្មី ព្រោះមានអ្នកថប់ដង្ហេីមថាយេីងអួត “

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia