មិនទាន់ដល់ថ្ងៃចេញអាល់ប៊ុមផង LISA បំបែកកំណត់ត្រានេះបាត់ទៅហើយ

ក្រោយពេលទន្ទឹងរងចាំយ៉ាងយូរ ពេលនេះអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ Lisa " BLACKPINK" បានត្រៀមចេញជាផ្លូវការនៅ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

 
មិនទាន់ដល់ថ្ងៃចេញអាល់ប៊ុមផង LISA បំបែកកំណត់ត្រានេះបាត់ទៅហើយ
មិនទាន់ដល់ថ្ងៃចេញអាល់ប៊ុមផង LISA បំបែកកំណត់ត្រានេះបាត់ទៅហើយ
មិនទាន់ដល់ថ្ងៃចេញអាល់ប៊ុមផង LISA បំបែកកំណត់ត្រានេះបាត់ទៅហើយ

យ៉ាងណាមិញបន្ទាប់ពីខាងផលិតកម្ម YG បានទម្លាក់រូបក៏ដូចជាវីដេអូ ទាក់ទាញមួយចំនួនអំពីអាលប៊ុមដំបូងរបស់ Lisa ធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកអន្ទះសារចង់ស្តាប់ ខ្លាំង។
លើសពីនេះទៅទៀត ចំពោះសន្ទុះការគាំទ្រវិញគឺកើនឡើងជុំវិញពិភពលោកសឹងតែមិនគួរឲ្យជឿរ ចំពោះអាល់ប៊ុមដំបូងរបស់ Lisa មួយនេះដែលមានចំណងជើងថា “LALISA”


 

ការគាំទ្រមួយនេះបានធ្វើឲ្យ Lisa បំបែកកំណត់ត្រាដែលមិននឹកស្មានដល់ ទាំងដែលមិនទាន់ចេញនៅចម្រៀងទោលមួយនោះផង។ 
យោងតាមព័ត៌មានបានឲ្យដឹងថា Lisa ជាតារាចម្រៀងស្រី ដែលត្រូវទទួលបានការកម្ម៉ង់ទិញអាល់ប៊ុមទុកមុនរហូតដល់ជាង ១០០ ០០០ បន្ទះឯណោះ ពី Ktown4U  ដែលជាហាងលក់អាល់ប៊ុម Kpop រយ:ពេលត្រឹមតែ ២៤ ម៉ោងក្រោយបើកឲ្យទិញ។
គួររម្លឹកថា ចំនួនការកម្ម៉ង់អាល់ប៊ុមទោលមុនរបស់ Lisa គឺមានចំនួនច្រើនលើសសមាជិករួមក្រុមរបស់នាងគឺ Jennie និង Rose ដែលទើបតែចេញអាល់ប៊ុមផ្ទាល់ខ្លួននាពេលកន្លងទៅថ្មីៗនេះ៕

សូមចុច join Telegram https://t.me/cngtvcambodia