លោក Trump ប្តេជ្ញាចិត្តយកកោះ Greenland ឲ្យបាន
កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមរិកលោក Donald Trump បានចូលរួមសន្និសីទសារព័ត៌មាននៅសេតវិមាន ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការស្បថចូលកាន់តំណែងលើកទីពីររបស់លោក។នេះបើយោងតាមសារព័ត៌មាន BBC NEWS ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។
លោក Trump បានមានប្រសាសន៍ថា «អ្នកនឹងដឹងក្នុងពេលឆាប់ៗនេះ» នៅពេលត្រូវបានគេសួរថាតើលោកមានឆន្ទៈដើរទៅមុខដល់កម្រិតណា ដើម្បីទទួលបានកោះហ្គ្រីនឡែន។ លោកបានបញ្ជាក់ថា «គ្មានការថយក្រោយឡើយ» ចំពោះផែនការរបស់លោក ដោយអះអាងថា៖ «កោះហ្គ្រីនឡែន គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខជាតិ និងសន្តិសុខពិភពលោក»។
គួររម្លឹកថា អ្នកសារព័ត៌មានបានសួរទៅលោក Trump តើអង្គការណាតូនឹងមកជួយសហរដ្ឋអាមេរិកដែរឬទេ? តើការបែកបាក់ដែលអាចកើតមានរបស់អង្គការណាតូ គឺជាតម្លៃដែលលោកសុខចិត្តបង់ដើម្បីដូរយកកោះហ្គ្រីនឡែនដែរឬទេ? លោក Trump បានឆ្លើយតបថា៖ «គ្មាននរណាម្នាក់បានធ្វើអ្វីៗដើម្បីអង្គការណាតូ ច្រើនជាងខ្ញុំនោះទេ ទោះក្នុងរូបភាពណាក៏ដោយ៕



ប្រភព៖ BBC NEWS


















