អុីស្រាអែល បើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើទីក្រុងតេអេរ៉ង់ ប្រទេសអុីរ៉ង់

យោងតាមការចុះផ្សាយផ្ទាល់ពីទីភ្នាក់ងារព័ត៌មាន CNN បានឱ្យដឹងថា ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងការពារជាតិអុីស្រាអែល (IDF) បានប្រកាសបើកប្រតិបត្តិការវាយប្រហារតាមអាកាសជាលក្ខណៈ ជាការបង្ការទុកជាមុន (Preemptive Strike) ទៅលើគោលដៅសំខាន់ៗក្នុងប្រទេសអុីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។

 
អុីស្រាអែល បើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើទីក្រុងតេអេរ៉ង់ ប្រទេសអុីរ៉ង់

សំឡេងផ្ទុះជាច្រើនត្រូវបានគេឮនៅពាសពេញរដ្ឋធានីតេអេរ៉ង់ ជាពិសេសនៅក្បែរការិយាល័យរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងតំបន់ Seyyed Khandan ភាគខាងជើងទីក្រុង។

មូលហេតុនៃការវាយប្រហារ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់ថា នេះគឺជាការវាយប្រហារដើម្បីដែលគំរាមកំហែងដល់សន្តិសុខជាតិ បន្ទាប់ពីមានសញ្ញាថាអ៊ីរ៉ង់ត្រៀមបាញ់ស្រោចមីស៊ីល និងដ្រូនមកលើអ៊ីស្រាអែលក្នុងពេលឆាប់ៗ។

បច្ចុប្បន្ន អ៊ីស្រាអែលបានប្រកាស "ដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៤៨ ម៉ោង" និងបានបិទលំហអាកាសទាំងស្រុង ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការវាយបកពីសំណាក់ទីក្រុងតេអេរ៉ង់។

តាមរបាយការណ៍បឋម ប្រតិបត្តិការនេះមានការចូលរួមគាំទ្រពីកងកម្លាំងសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។មានសេចក្តីរាយការណ៍ថា លោក Ayatollah Ali Khamenei បានផ្លាស់ប្តូរទៅកាន់ទីតាំងសុវត្ថិភាពមួយដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត។

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង និងមានការប្រែប្រួលរហ័ស។ ជើងហោះហើរក្នុងតំបន់ជាច្រើនត្រូវបានលុបចោល ហើយទីផ្សារភាគហ៊ុនក្នុងប្រទេសអ៊ីរ៉ង់ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕

ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070

ប្រភព៖ CNN