លោក ដូណាល់ ត្រាំ ព្រមានសម្ព័ន្ធមិត្តអារ៉ាប់ កុំឱ្យផ្តល់មូលដ្ឋានទ័ពសម្រាប់វាយប្រហារអុីរ៉ង់
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឆ្នេរសមុទ្រ (Gulf Allies) អំពីហានិភ័យនៃការផ្តល់មូលដ្ឋានទ័ព ឬដែនអាកាសសម្រាប់វាយប្រហារលើប្រទេសអុីរ៉ង់។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលថ្មីមួយទៀត ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឆ្នេរសមុទ្រ (Gulf Allies)។
លោក ដូណាល់ ត្រាំ បានធ្វើការព្រមានដល់សម្ព័ន្ធមិត្តអារ៉ាប់សំខាន់ៗ រួមមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ជាដើម ថាពួកគេអាចនឹងក្លាយជាគោលដៅសងសឹករបស់អ៊ីរ៉ង់ ប្រសិនបើអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានទ័ពនៅក្នុងទឹកដីរបស់ពួកគេ ដើម្បីបើកការវាយប្រហារលើទីក្រុងតេអេរ៉ង់។លោកបានបញ្ជាក់ថា អ៊ីរ៉ង់បានគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងមូលដ្ឋានយោធានៅក្នុងប្រទេសអារ៉ាប់ ប្រសិនបើប្រទេសទាំងនោះចូលដៃជាមួយអាមេរិក។លោកបានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឡើងវិញនូវកិច្ចសហប្រតិបត្តិការយោធា ដើម្បីជៀសវាងការធ្លាក់ចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំ។គួររម្លឹកថា អ្នកវិភាគបារម្ភថា ប្រសិនបើមានការវាយប្រហារលើរោងចក្រប្រេងនៅតំបន់ឆ្នេរសមុទ្រមែននោះ តម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ហួសការគ្រប់គ្រង ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលទាំងមូល៕


ប្រភព៖ CNA


















