ប្រជាជនអាមេរិក ២ ភាគ ៣ ចង់ឱ្យបញ្ចប់សង្គ្រាមឱ្យបានឆាប់
ការស្ទង់មតិថ្មីមួយរបស់ Reuters បានធ្វើឡើងនៅចុងខែមីនា ឆ្នាំ ២០២៦ បានបង្ហាញថា ប្រជាជនអាមេរិកចំនួន ៦៦% ចង់ឱ្យមានការបញ្ចប់សង្គ្រាមនៅប្រទេសអុីរ៉ង់ឱ្យបានឆាប់រហ័ស ទោះបីជាគោលដៅយោធាមិនទាន់សម្រេចបានទាំងស្រុងក៏ដោយ។
បំណងប្រាថ្នាចង់ឱ្យមានការដកទ័ពជាបន្ទាន់នេះ គឺបណ្តាលមកពីក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចក្នុងស្រុក ដោយសារតែជម្លោះដែលបានអូសបន្លាយរយៈពេលមួយខែមកនេះ បានធ្វើឱ្យតម្លៃប្រេងសាំងហក់ឡើងខ្ពស់ជាង ៤ ដុល្លារក្នុងមួយហ្គាឡុង និងបង្កឱ្យមានអតិផរណាកាន់តែខ្លាំង។
ខណៈពេលដែលអ្នកឆ្លើយសំណួរចំនួន ២៧% យល់ថា សហរដ្ឋអាមេរិកគួរតែបន្តប្រតិបត្តិការរហូតដល់សម្រេចបានគោលដៅ ប៉ុន្តែមតិភាគច្រើនលើសលប់បានបង្ហាញពីការមិនពេញចិត្តចំពោះការវាយប្រហារនេះ ដោយក្នុងនោះមានប្រជាជនដល់ទៅ ៦០% បដិសេធមិនគាំទ្រសកម្មភាពយោធាឡើយ។ ការស្ទង់មតិនេះក៏បានគូសបញ្ជាក់ពីការបែកបាក់មតិរវាងបក្សនយោបាយផងដែរ ពោលគឺខណៈដែលសមាជិកបក្សសាធារណរដ្ឋ ៤០% ចង់ឱ្យមានការដកទ័ពចេញ ក៏នៅមាន ៥៧% ទៀតដែលចង់បន្តការប្រយុទ្ធ ដែលនេះគឺផ្ទុយស្រឡះពីសមាជិកបក្សប្រជាធិបតេយ្យ និងអ្នកនយោបាយឯករាជ្យ ដែលភាគច្រើនលើសលប់ចង់ឱ្យបញ្ចប់សង្គ្រាមនេះជាបន្ទាន់៕


ប្រភព៖ Reuters


















