លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធ ១០០% លើឱសថនាំចូល ដើម្បីបង្ខំឲ្យមានការបញ្ចុះតម្លៃ

កាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិថ្មីមួយ ដែលកំណត់កម្រិតពន្ធនាំចូលរហូតដល់ ១០០% លើឱសថដែលមានប៉ាតង់មួយចំនួន ប្រសិនបើក្រុមហ៊ុនផលិតឱសថទាំងនោះ មិនព្រមចុះកិច្ចព្រមព្រៀងបញ្ចុះតម្លៃជាមួយរដ្ឋាភិបាលរបស់លោក។

 
លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធ ១០០% លើឱសថនាំចូល ដើម្បីបង្ខំឲ្យមានការបញ្ចុះតម្លៃ

យោងតាមខ្លឹមសារនៃបញ្ជាប្រតិបត្តិនេះ វិធានការពន្ធនឹងត្រូវបែងចែកជាកម្រិត៖
១. ក្រុមហ៊ុនណាដែលយល់ព្រមតាមលក្ខខណ្ឌតម្លៃ ប្រទេសដែលទទួលបានការអនុគ្រោះបំផុត (Most Favoured Nation) និងសាងសង់រោងចក្រផលិតនៅក្នុងសហរដ្ឋអាមេរិក នឹងទទួលបានការលើកលែងពន្ធ ០%។
២. ក្រុមហ៊ុនដែលកំពុងសាងសង់រោងចក្រក្នុងអាមេរិក ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងតម្លៃ នឹងត្រូវជាប់ពន្ធ ២០% ហើយនឹងកើនឡើងដល់ ១០០% ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។
៣. ចំពោះក្រុមហ៊ុនធំៗផ្សេងទៀត លោក ត្រាំ ទុកពេលឱ្យចន្លោះពី ១២០ ថ្ងៃ ទៅ ១៨០ ថ្ងៃ ដើម្បីចរចា មុនពេលវិធានការពន្ធ ១០០% នេះត្រូវអនុវត្តជាផ្លូវការ។
លោក ត្រាំ បានលើកឡើងថា ការសម្រេចចិត្តនេះគឺដើម្បីការពារ សន្តិសុខជាតិ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលឱសថពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់ និងសមាគមឱសថសាស្ត្រ (PhRMA) បានព្រមានថា ពន្ធដ៏ខ្ពស់នេះនឹងធ្វើឱ្យតម្លៃថ្នាំពេទ្យកាន់តែឡើងថ្លៃសម្រាប់ប្រជាជនអាមេរិក និងអាចប៉ះពាល់ដល់ការវិនិយោគរាប់ពាន់លានដុល្លារក្នុងវិស័យសុខាភិបាល។
គួរបញ្ជាក់ផងដែរថា កន្លងមកមានក្រុមហ៊ុនយក្សចំនួន ១៧ រួមមាន Pfizer និង Eli Lilly ជាដើម បានឈានដល់កិច្ចព្រមព្រៀងខ្លះៗជាមួយសេតវិមានរួចហើយ ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ ជាថ្នូរនឹងការបញ្ចុះតម្លៃថ្នាំ។ ទាំងនេះគឺជាយុទ្ធសាស្ត្រ ដំបូងរបស់លោក ដូណាល់ ត្រាំ ដើម្បីបង្ខំឱ្យក្រុមហ៊ុនពហុជាតិសាសន៍នាំយកផលិតកម្មត្រឡប់មកកាន់ទឹកដីអាមេរិកវិញ។ តើវិធានការដ៏ក្តៅគគុកនេះ នឹងជួយឱ្យតម្លៃថ្នាំពេទ្យចុះថោក ឬបង្កជាវិបត្តិថ្លៃដើមព្យាបាលថ្មីមួយទៀត?

Trump signs order for 100% tariff on foreign pharmaceuticals

Türkiye's research council opens pharmaceutical production facility | Daily  Sabah

ប្រភព៖Al Jazeera English