រោងចក្រចម្រាញ់ប្រេងឯកជន 'Teapot' របស់ចិន ជាខែការពារសេដ្ឋកិច្ចពីវិបត្តិថាមពលក្នុងសង្គ្រាមអុីរ៉ង់

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ប្រទេសចិនហាក់ដូចជាមានភាពរឹងមាំជាងគេក្នុងការទប់ទល់នឹងវិបត្តិនេះ។ តួនាទីដ៏សំខាន់របស់រោងចក្រចម្រាញ់ប្រេងឯកជនខ្នាតតូច ដែលគេហៅថា "Teapot" របស់ចិន។

 
រោងចក្រចម្រាញ់ប្រេងឯកជន 'Teapot' របស់ចិន ជាខែការពារសេដ្ឋកិច្ចពីវិបត្តិថាមពលក្នុងសង្គ្រាមអុីរ៉ង់

នៅពេលដែលច្រកសមុទ្រហ័រមូស ត្រូវបានបិទ ហើយការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រជួបការរអាក់រអួលខ្លាំង រោងចក្រចម្រាញ់ប្រេង "Teapot" ដែលភាគច្រើនស្ថិតនៅក្នុងខេត្ត Shandong បានក្លាយជាតួអង្គសង្គ្រោះសេដ្ឋកិច្ចចិន។
មូលហេតុសំខាន់ៗដែលធ្វើឱ្យចិនអាចទប់ទល់នឹងវិបត្តិបានរួមមាន៖
១. ការទិញប្រេងបញ្ចុះតម្លៃ៖ ខណៈដែលក្រុមហ៊ុនយក្សរបស់រដ្ឋមានការប្រុងប្រយ័ត្នចំពោះទណ្ឌកម្មអាមេរិក រោងចក្រឯកជនខ្នាតតូចទាំងនេះ បានបន្តទិញប្រេងពីអ៊ីរ៉ង់ និងរុស្ស៊ីក្នុងតម្លៃទាបជាងទីផ្សារអន្តរជាតិយ៉ាងច្រើន។ នេះជួយឱ្យចិនអាចរក្សាតម្លៃប្រេងក្នុងស្រុកឱ្យមានស្ថិរភាព។
២. បណ្តាញទូទាត់ប្រាក់ដាច់ដោយឡែក៖ រោងចក្រទាំងនេះប្រើប្រាស់រូបិយប័ណ្ណ "យ័ន" ក្នុងការជួញដូរ ដែលជួយឱ្យពួកគេចៀសផុតពីប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក និងការរឹតត្បិតផ្សេងៗ។
៣. ការស្តុកទុកយុទ្ធសាស្ត្រ៖ ចិនបានប្រើប្រាស់រោងចក្រទាំងនេះ ដើម្បីចម្រាញ់ និងស្តុកទុកប្រេងក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ មុនពេលសង្គ្រាមផ្ទុះឡើងខ្លាំង ដែលធ្វើឱ្យពួកគេមានប្រេងប្រើប្រាស់គ្រប់គ្រាន់សម្រាប់រយៈពេលវែង។
ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា ប្រសិនបើសង្គ្រាមបន្តអូសបន្លាយលើសពី ៦ ខែ សូម្បីតែរោងចក្រ "Teapot" ទាំងនេះ ក៏អាចនឹងជួបការលំបាកក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ថ្មីដែរ៕

China's 'teapot' oil refineries keep economy brewing – but surging crude  prices leave them strained | China | The Guardian

How China's 'teapot' refineries are cushioning it from Iran war oil crisis  | US-Israel war on Iran News | Al Jazeera

ប្រភព៖Aljazeera