មិនមែនជាអាចម៍ផ្កាយទេ! ឥណ្ឌូនេស៊ីបញ្ជាក់ថា ពន្លឺចម្លែកលើមេឃកាលពីថ្ងៃសៅរ៍ គឺជាកម្ទេចកម្ទីរ៉ុក្កែតចិន

កាលពីយប់ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ប្រជាជននៅក្នុងខេត្ត Lampung និង Banten នៃប្រទេសឥណ្ឌូនេស៊ី មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវត្ថុមានពន្លឺចម្លែកហោះកាត់មេឃយ៉ាងលឿន ដែលមើលទៅហាក់ដូចជា "ភ្លៀងអាចម៍ផ្កាយ" ឬអ្នកខ្លះបារម្ភថាជាការវាយប្រហារដោយមីស៊ីល។

 
មិនមែនជាអាចម៍ផ្កាយទេ! ឥណ្ឌូនេស៊ីបញ្ជាក់ថា  ពន្លឺចម្លែកលើមេឃកាលពីថ្ងៃសៅរ៍ គឺជាកម្ទេចកម្ទីរ៉ុក្កែតចិន

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារស្រាវជ្រាវ និងច្នៃប្រឌិតជាតិរបស់ឥណ្ឌូនេស៊ី ដែលហៅកាត់ថា BRIN បានចេញមុខបកស្រាយ និងជម្រះមន្ទិលសង្ស័យនេះហើយ។
យោងតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ Thomas Djamaluddin អ្នកជំនាញផ្នែកតារាសាស្ត្រនៃទីភ្នាក់ងារ BRIN បានឱ្យដឹងថា៖
វត្ថុនោះមិនមែនជាអាចម៍ផ្កាយតាមធម្មជាតិឡើយ ប៉ុន្តែវាគឺជា "កម្ទេចកម្ទីលំហអាកាស" (Space Debris) ដែលជាសំណល់នៃរ៉ុក្កែត Long March 3B (CZ-3B) របស់ប្រទេសចិន។
កម្ទេចកម្ទីរ៉ុក្កែតនេះ បានហោះចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ (Re-entry) ក្នុងល្បឿនលឿនបំផុត។ នៅពេលវាប៉ះទង្គិចជាមួយខ្យល់ក្នុងស្រទាប់បរិយាកាសក្រាស់ កម្តៅដ៏ខ្លាំងបានធ្វើឱ្យវត្ថុនោះឆេះ និងបែកខ្ញែកជាបំណែកតូចៗ បង្កើតបានជាពន្លឺភ្លឺចិញ្ចាចដូចដែលយើងបានឃើញក្នុងវីដេអូ។
តាមការវិភាគគន្លងតារាវិថី បំណែកទាំងនេះបានហោះចេញពីទិសដៅប្រទេសឥណ្ឌា សំដៅទៅកាន់មហាសមុទ្រឥណ្ឌា នៅភាគខាងលិចកោះស៊ូម៉ាត្រា។
អាជ្ញាធរឥណ្ឌូនេស៊ីបានអំពាវនាវឱ្យសាធារណជនកុំមានការភ័យស្លន់ស្លោ ព្រោះបំណែកភាគច្រើនបានឆេះអស់នៅក្នុងបរិយាកាសមុនពេលធ្លាក់ដល់ដី ហើយបាតុភូតនេះក៏មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕

China launches new satellite -Xinhua

Mysterious glowing object' seen streaking through Indonesian skies, Asia  News - AsiaOne

ប្រភព៖CNA