CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.11 ជំងឺអុតស្វាយ
 
                        ១. តើអ្វីទៅជាជំងឺអុតស្វាយ?
ជំងឺអុតស្វាយ គឺជាជំងឺឆ្លងជាទូទៅបង្កឡើងដោយមេរោគម្យ៉ាងមិនមែនបាក់តេរី ដែលមានលក្ខណៈជាពងថ្លាៗនៅលើខ្លួន និងមានចំណុចខ្មៅតូចៗនៅលើដងខ្លួន។
២. តើជំងឺអុតស្វាយបណ្ដាលមកពីអ្វី?
មូលហេតុដែលឆ្លងបណ្តាលមកគឺដោយសារផ្លូវដង្ហើម នៅពេលក្មេងក្អក ឬ ក្រដាស បានជះនៅមេរោគតំណក់ទឹកមាត់ទៅប៉ះក្នុងបរិយាកាសធ្វើឲ្យក្មេងដទៃឆ្លងបាន។ ម្យ៉ាងទៀតគឺដោយសារការប៉ះផ្ទាល់ជាមួយអ្នកជំងឺដែលមានពងបែក។


៣. តើរោគសញ្ញារបស់ជំងឺអុតស្វាយដូចម្តេច?
ចំពោះរោគសញ្ញាដែលស្តែងចេញថាអាចមានជំងឺអុតស្វាយគឺពីដំបូងអាចមានសញ្ញាក្តៅខ្លួន 38-38.5 ឬ រហូត 39 មានចេញពងថ្លាៗឬកន្តួលក្រហមក្រោយមកមានពងទឹកថ្លាៗជាទូទៅនៅលើខ្លួនក្មេងតែម្ដង។ករណីខ្លះអាចឃើញមាននៅក្នុងមាត់ឬរហូតដល់ទងសួតទៀតផង។
៤. តើវិធីព្យាបាល និង ការពារជំងឺអុតស្វាយមានអ្វីខ្លះ?
ការព្យាបាលជំងឺអុតស្វាយ គឺអាចប្រើប្រាស់ប្រភេទពួកថ្នាំត្រជាក់ (ប៉ារ៉ា)។ក្នុងករណីមានពងបែក ពងទឹកថ្លានៅលើស្បែកគឺអាចប្រើជាប្រភេទថ្នាំលាបជួយបន្ថយការរលាកនៅលើស្បែក ចំណែកឯវិធីសាស្រ្តការពារគឺប្រើប្រាស់វ៉ាក់សាំងអុតស្វាយ៕
សូមទស្សនាវីដេអូខាងក្រោម ៖




 
                                
                            











![[វីដេអូ] សុខភាពស្ត្រី និងសម្ភព | Ep.16 ប្រធានបទ ៖ ជំងឺរលាកមាត់ស្បូន](https://www.cngtvcambodia.com/uploads/images/2024/Apr/image_380x226_66232155eeacd.jpg) 
         
         
        ![[វីដេអូ] Ep.8 ប្រធានបទ៖ វិបត្តិរលូតកូនច្រើនដង](https://www.cngtvcambodia.com/uploads/images/2024/Jan/image_380x226_65b36498af809.jpg) 
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://www.cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://www.cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://www.cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://www.cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






