ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តី ដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។
សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង។
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !



ប្រភព៖ក្រសួងការពារជាតិ






































