[វីដេអូ] Ep. 94 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និងមនុស្សវ័យជំទង់
ចំពោះអ្នកវ័យជំទង់គឺអាចកើតមានជំងឺទឹកនោមផ្អែម២ប្រភេទ ។ អ្នកវ័យជំទង់ជាពិសេសមានជំងឺទឹកនោមផ្អែមប្រ ភេទទី១ដោយសារតែលំពែងខ្សោយឬខូច ប្រព័ន្ធភាពស៊ាំធ្វើការខុសដែលកម្ទេចនូវអ័រម៉ូនគ្រប់គ្រងស្ករ។ ចំណែកប្រ ភេទទី២អាចកើតមានលើវ័យចំណាស់តែក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាក៏អាចកើតើមានលើមនុស្សបវ័យជំទង់ព្រោះដោយសារតែរបបនៃអាហារបំពង ភេសជ្ជៈកំប៉ុង។ល។
![[វីដេអូ] Ep. 94 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និងមនុស្សវ័យជំទង់](https://www.cngtvcambodia.com/uploads/images/2023/Sep/image_750x_64f7df5fd112c.jpg)
ចំពោះអ្នកជំងឺទឹកនោមផ្អែមនៅវ័យជំទង់អាចបង្ករជារោគសញ្ញាដូចជា ៖
- ស្រក់ទំងន់
- អស់កំលាំង ល្ហិតល្ហៃ
- នោមញឹក
- ផឹកទឹកច្រើន
- ហូបច្រើនតែនៅតែឃ្លាន
- ស្រមោចរោមទឹកនោម ។
មនុស្សវ័យជំទង់កើតមានជំងឺទឹកនោមផ្អែមអាចជួបនៅផលវិបាកខ្លាំងប្រសិនបើមិនមានការបន្ថយនៅកម្រិតជាតិស្ករទេនោះនឹងធ្វើឲ្យរោគសញ្ញាកាន់តែខ្លាំងឡើង ហើយក៏អាចប៉ះពាល់លើស្មារតី ឬអាចសន្លប់ជាដើម។ បើមិនព្យាបាលឲ្យទាន់ពេលវេលាឬឲ្យបានត្រឹមត្រូវនោះទេអាចប៉ះពាល់ទៅគ្រប់សរីរាង្គដងខ្លួន។ ប្រសិនបើឈានទៅដល់ការខូចតម្រងនោមនិងក្រលៀននេះជាមូលហេតុតម្រូវឲ្យមានការលាងឈាមនិងដូរតម្រងនោមឬក្រលៀនជាដើម។ រីឯសុខភាពបន្តពូជវិញក៏អាចធ្វើឲ្យខ្សោយផ្លូវភេទផងដែរ។
វិធីសាស្ត្រដើម្បីបង្ការជំងឺទឹកនោមផ្អែមទាំង២ប្រភេទមានដូចជា ៖
1. ចាប់ផ្តើមពីអាណាព្យាបាល ៖ ទម្លាប់ឲ្យញ៉ាំចំណីអាហារ ផ្លែឈើ បន្លែ...
2. លើកទឹកចិត្តកូនៗ ៖ លេងកីឡា បញ្ចេញពលកម្ម ជិះកង់...
3. ថែរក្សាគីឡូឲ្យសមមាត្រទៅនឹងកម្រិតដែលបានកំណត់ ៕
សូមទស្សនាវីដេអូ ៖