យោធាប៉ាគីស្ថាន បានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន 216 នាក់ និងបង្រ្កាបបាតុករទាំងស្រុង ក្នុងទីក្រុង Balochistan
QUETTA: យោធាប៉ាគីស្ថានបាននិយាយថា ខ្លួនបានបញ្ចប់ប្រតិបត្តិការសន្តិសុខរយៈពេលមួយសប្តាហ៍ប្រឆាំងនឹងក្រុមបំបែកខ្លួននៅ Balochistan (ប៊ូឡូសឈីសស្តេន) ដោយបានសម្លាប់សកម្មប្រយុទ្ធចំនួន 216 នាក់នៅក្នុងការវាយប្រហារនៅតាមគោលដៅទូទាំងខេត្តភាគនិរតី ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦។


Balochistan (ប៊ូឡូសឈីសស្តេន) ជាខេត្តធំបំផុត និងក្រីក្របំផុតរបស់ប្រទេសប៉ាគីស្ថាន ត្រូវបានជាប់គាំងស្ទើរតែទាំងស្រុងកាលពីចុងសប្តាហ៍មុន នៅពេលដែលក្រុមបំបែកខ្លួន Baloch Liberation Army (BLA) (ប៊ូឡូស ឡាយប៊ឺរេដសិន អាមមី) បានវាយកម្ទេច សាលារៀន ធនាគារ ទីផ្សារ និងកន្លែងសន្តិសុខនៅទូទាំងតំបន់ ដែលជាប្រតិបត្តិការដ៏ធំបំផុតមួយរបស់ពួកគេមិនធ្លាប់មាន។
សូមជម្រាបថា យោធាបាននិយាយថា បុគ្គលិកសន្តិសុខចំនួន 22 នាក់ និងជនស៊ីវិលចំនួន 36 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនោះ។ ការវាយប្រហារនេះសម្របសម្រួលជួយដោយក្រុមបំបែកខ្លួន BLA នៅក្នុងទីតាំងជាង ១០កន្លែង ហើយបានចាប់ផ្តើមបន្ទាប់ពីយោធាបានបើកប្រតិបត្តិការគាំទ្រដោយចារកម្ម។
លោក Nasrullah Khan អាយុ ៥១ ឆ្នាំ ជាអ្នកស្រុក Quetta បាននិយាយថា «ស្ថានភាពឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងបាន ព្រោះមិនមានការប្រយុទ្ធគ្នានៅក្នុងទីក្រុងនោះទេ ប៉ុន្តែប្រជាជនមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ពួកគេ»៕
ប្រភព៖ Reuters
ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070 សូមចុច join Telegram https://t.me/cngtvcambodia


















