ពិភពលោកស្ថិតក្នុងស្ថានភាពប្រកាសអាសន្ននៃសង្គ្រាមតំបន់មជ្ឈិមបូព៌ា
កាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres (អាន់តូនីញ៉ូ ហ្គូតេរ៉េស) បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរថា ជម្លោះរវាងសហរដ្ឋអាមេរិក អុីស្រាអែល និងអុីរ៉ង់ បានក្លាយជាស្ថានភាពគ្រប់គ្រងលែងបាន។
ថ្លែងចេញពីទីស្នាក់ការកណ្តាល UN នៅទីក្រុងញូវយ៉ក រយៈពេលបីសប្តាហ៍បន្ទាប់ពីការផ្ទុះអាវុធដំបូង លោក Guterres បានព្រមានថា ជម្លោះនេះបានបំលែងខ្លួន ហួសពីដែនកំណត់ដែលសូម្បីតែមេដឹកនាំនានាក៏នឹកស្មានមិនដល់ដែរ ។ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពនេះបានឈានហួសពីវិបត្តិក្នុងតំបន់ ដោយបង្កឱ្យមានរលកនៃទុក្ខវេទនាដល់មនុស្សជាតិនិង ការប៉ះទង្គិចសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរជាពិសេសដោយសារការរំខានដល់ផ្លូវពាណិជ្ជកម្មសំខាន់ៗដូចជា ច្រកសមុទ្រ Hormuz ជាដើម។
ដើម្បីដោះស្រាយវិបត្តិដែលកំពុងឡើងកម្តៅនេះ ប្រធាន UN រូបនេះបានប្រកាសតែងតាំងអ្នកការទូតជើងចាស់ លោក Jean Arnault (ហ្សង់ អាណូល)ជាបេសកជនផ្ទាល់ខ្លួន ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។ លោក Guterres បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យ បញ្ឈប់ការឡើងកម្តៅនៃជម្លោះ" ហើយត្រឡប់មករក "ការទូត" វិញ ដោយក្នុងនោះលោកបានជំរុញចំៗថា៖
- សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៖ ត្រូវបញ្ចប់ប្រតិបត្តិការយោធា ខណៈដែលចំនួនអ្នកស្លាប់ក្នុងចំណោមជនស៊ីវិល និងការខូចខាតសេដ្ឋកិច្ចកំពុងកើនឡើង។
-អ៊ីរ៉ង់៖ ត្រូវបញ្ឈប់ការវាយប្រហារសងសឹកលើបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ដែលមិនមែនជាភាគីនៃជម្លោះ៕


ប្រភព៖Aljazeera


















